Top News

កិច្ចប្រជុំទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំចំនួន៤នៃស្រុកមេមត់..!



(ត្បូងឃ្មុំ)៖ ក្រោមការយកចិត្តទុករបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋតាមមូលដ្ឋាន ពីមួយឆ្នាំទៅមួយឆ្នាំឃុំសង្កាត់និមួយទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីអភិវឌ្ឍឃុំសង្កាត់ រដ្ឋបានវិភាជន៍ប្រាក់យ៉ាងច្រើនសន្ធឹក បើប៉ាន់ស្មានជាទូទៅមិនក្រោមដប់ម៉ឺនដុល្លារទេ នៅក្នុងឃុំសង្កាត់និមួយៗនៃឆ្នាំនិមួយៗ។ 


នៅព្រឹកថ្ងៃទី២៣មិថុនា២០២៥នេះនៅសាលាស្រុកមេមត់ មានពិធីកិច្ចប្រជុំ ស្តីពី ទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំចំនួន៤ដែលប្រព្រឹតទៅក្រោមអធិបតីភាព លោក ស្រេង លី

អភិបាលនៃគណៈអភិបាលស្រុកមេមត់ លោក ស៊ឹង គិរីវណ្ឌី នាយកទីចាត់ការផែនការនិងវិនិយោគខេត្តត្បូងឃ្មុំ លោក មេឃុំទាំង៤រូបជាម្ចាស់គម្រោងនិងមន្ត្រីគាំទ្រគម្រោង ស្រុក របស់អ្នកទទួលការជាច្រើនក្រុមហ៊ុនមកពីតាមបណ្ដាលខេត្តផ្សេងៗ ចូលរួមប្រកួតប្រជែងដាក់សំណើដេញថ្លៃ។ 

ទី.១ឃុំត្រមូង សំណើដេញថ្លៃការ​ពិពណ៌នា​អំពី​លទ្ធផល​កិច្ចសន្យា​ការ​សាងសង់ឬការងារ

សាងសង់ផ្លូវបេតុងអាមេប្រវែង ០.៩៦៨គ.ម ទទឹង ៤,៥ម៉ែត្រ កម្រាស់បេតុង ០.១៥ម៉ែត្រ។

ការ​ថែទាំ​រយៈពេល០៦ខែតំលៃ​ប៉ាន់​ស្មាន៥០២.០២៨.៦០០រៀល (ប្រាំរយពីរលានម្ភៃប្រាំបីពាន់ប្រាំមួយរយរៀលគត់)

អ្នកប្រកួកប្រជែងឈ្នះបានទៅក្រុមហ៊ុន ហ៊ន់ សោភ័ណ្ឌតម្លៃ៤៩៦.៩៧១.២០០រៀល។ 

ទី២. ឃុំជាំក្រវៀន

ពិពណ៌នាសំណើដេញថ្លៃការ​សាងសង់ឬការងារ

សាងសង់ផ្លូវបេតុងអាមេប្រវែង ០.២៥គ.ម ទទឹង ៤,៥ម៉ែត្រ កម្រាស់បេតុង ០.១៥ ម៉ែត្រ។

ការ​ថែទាំ​រយៈពេល០៦ខែតំលៃ​ប៉ាន់​ស្មាន១៥៥.៤៨៨.៣០០រៀល (មួយរយហាសិបប្រាំលានបួនរយប៉ែតសិបប្រាំបីពាន់បីរយរៀលគត់)ការប្រកួតប្រជែងឈ្នះបានទៅក្រុមហ៊ុនហួត ឆៃលីមតម្លៃ១៤៩.៩០០.០០០រៀល។ 

ទី៣. ឃុំទន្លូង អំពី​លទ្ធផល​កិច្ចសន្យា​

ការ​សាងសង់ឬការងារ

សាងសង់ផ្លូវបេតុងអាមេប្រវែង ០.៣គ.ម ទទឹង ៦ម៉ែត្រ កម្រាស់បេតុង ០.១៥ ម៉ែត្រ។

ការ​ថែទាំ​រយៈពេល០៦ខែតំលៃ​ប៉ាន់​ស្មាន២២៣.១៤៥.៣០០រៀល (ពីររយម្ភៃបីលានមួយរយសែសិបប្រាំពាន់បីរយរៀលគត់)

ក្នុងការដាក់សំណើដេញថ្លៃប្រកួតប្រជែងឈ្នះបានទៅក្រុមហ៊ុន ទ្រី ម៉ារឌីតម្លៃ២១៦.០០០.០០០រៀល។ 

ទី៤. ឃុំជាំតាម៉ៅ អំពី​លទ្ធផល​កិច្ចសន្យា​

ការ​សាងសង់ឬការងារ

សាងសង់ផ្លូវបេតុងអាមេប្រវែង ០.២៨គ.ម ទទឹង ៥ម៉ែត្រ កម្រាស់បេតុង ០.១៥ ម៉ែត្រ និងតម្លើងសូឡាបំភ្លឺផ្លូវសាធារណៈចំនួន ៦កន្លែង។

ការ​ថែទាំ​រយៈពេល០៦ខែតំលៃ​ប៉ាន់​ស្មាន១៧៨.១៦២.០០០រៀល (មួយរយចិតសិបប្រាំបីលានមួយរយហុកសិបពីរពាន់រៀលគត់)

ក្នុងការដាក់សំណើរដេញថ្លៃប្រកួកប្រជែងឈ្នះបានទៅក្រុមហ៊ុន លី ឈួន ១៧៣.០៥០.០០០រៀល។

អង្គភាពសារព័ត៌មាន.រាល់ថ្ងៃ.សូមជម្រាបដល់ក្រុមហ៊ុនអ្នកទទួលការទាំងឡាយណាដែលបានប្រកួតប្រជែងពុំបានជោគជ័យនៃលទ្ធផលដែលប្រធានគណៈកម្មការលទ្ធកម្មប្រកាសទទួលយក

ព្រមទាំងមហាជននឹងប្រជាពលរដ្ឋនៅក្នុងឃុំទាំង៤ខាងលើ សូមមេតាចូលរួមពិនិត្យក្រុមហ៊ុនដែលប្រកួកប្រជែងដេញថ្លៃឈ្នះនោះ នឹងចុះកិច្ចសន្យាអនុវត្តគម្រោងទាំងនោះផង តើគាត់អនុវត្តគម្រោងទទួលបានលទ្ធផលគុណភាពស្របតាមបទដ្ឋានបច្ចេកទេស នៃការអនុវត្តគម្រោងទាំងនោះដែរឬទេ? ។

-ព្រោះ គម្រោងផ្លូវទាំងនោះគឺជាសមិទ្ធផលរបស់ប្រជាពលរដ្ឋនៃមូលដ្ឋានឃុំនីមួយៗ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៃយើងទាំងអស់គ្នា ដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋតាមមូលដ្ឋានរបស់យើងទាំងអស់គ្នា។ 

- អង្គភាពសាព័ត៌មាន.រាល់ថ្ងៃយើងខ្ញុំសូមសង្ឃឹមថាប្រជាពលរដ្ឋនៅមូលដ្ឋាននិងអ្នកទទួលការដែលបានចុះបញ្ជីជាអ្នកទទួលការនៅខេត្តត្បូងឃ្មុំ  មេតាចូលរួមសហការតាមដានដោយយកចិត្តទុក្ខដាក់នៅការអនុវត្តគម្រោងរបស់ក្រុមហ៊ុនទាំង៤ដែលដេញឈ្នះគម្រោងខាងលើនោះ អនុវត្តគម្រោងស្របតាមបទដ្ឋានបច្ចេកទេស ដែលមានគុណភាពដែរឬទេ?។


((ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំ  សូមសម្តែងនូវការថ្លែងអំណរគុណចំពោះគណៈកម្មការលទ្ធកម្មដែលបានរៀបចំកម្មវិធីប្រកួតប្រជែងដេញថ្លៃប្រកបដោយតម្លាភាព សុក្រឹត យុត្តិធម៌ មិនមានការគប់គិត បង្ខិតបង្ខំ ពីបុក្គល ស្ថាប័នពាក់ព័ន្ធ ឬ មន្ត្រីណាឡើយ។

- បើសិនជាអង្គភាពយើងខ្ញុំ ផ្សាយទៅហើយ

អស់លោកយល់ថានៅខ្វះចន្លោះមិនដល់សេចក្តីថ្លៃថ្នូរ របស់អង្គភាព ឬ ស្ថាប័នណាមួយ  សូម ទាក់ទង មកការិយាល័យ យើងខ្ញុំ  យើងខ្ញុំ រង់ចាំទទួលផ្សាយជូន រាល់ម៉ោងធ្វើការ ។

- ខ្ញុំបាទសូមអរគុណ រាល់ការតាមដាន នឹងអានខ្លឹមសាររបស់អង្គភាពព័ត៌មានយើងខ្ញុំ តាំងពីដើម រហូតដល់ចប់ ខណៈពេលនេះ ខ្ញុំបាទ និងក្រុមការងារ សូមអរគុណ និងសូមលំឱនកាយគោរពលា))។











Post a Comment

Previous Post Next Post

Kdaily-news ads