Top News

កម្លាំងអធិការនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបន្តបង្គ្រាបករណីគ្រឿងញៀនជាបន្តបន្ទាប់ដោយឃាត់ខ្លួនជនសង្ស័យ៤នាក់នៅឃុំបន្ទាយដែក!



កម្លាំងអធិការនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបន្តបង្គ្រាបករណីគ្រឿងញៀនជាបន្តបន្ទាប់ដោយឃាត់ខ្លួនជនសង្ស័យ៤នាក់នៅឃុំបន្ទាយដែក!


(ខេត្តកណ្តាល)៖ លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបានប្រាប់ថា!សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៤នាក់ក្នុងចំណោមបក្ខពួក៥នាក់ករណីគ្រឿងញៀនដែលកើតហេតុថ្ងៃទី០២ខែមីនាឆ្នាំ២០២៤វេលាម៉ោង ០៨និង ១០នាទី។

នៅត្រង់ចំណុចក្នុងភូមិកណ្តាលលើឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្ដាល។

ជនសង្ស័យចំនួន ០៥នាក់ប្រុស(ឃាត់ ០៤នាក់ គេច០១នាក់ )


១- ឈ្មោះ ជិន ពិសិដ្ឋភេទប្រុស អាយុ ២៦ ឆ្នាំ (ខ្មែរ) មុខរបរ នេសាទ មានទីលំនៅ ភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល(មានសារធាតុញៀនក្នុងទឹកនោម)(ឃាត់ខ្លួន)(ធ្លាប់ជាប់ពន្ធនាគារ ១៨ខែ) (រក្សាទុក)

២- ឈ្មោះ ចៀប វុទ្ធី(ហៅឆ្អឹង) ភេទប្រុស អាយុ២៨ ឆ្នាំ(ខ្មែរ)មុខរបរកម្មករសំណង់មានទីលំនៅ ភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល(មានសារធាតុញៀនក្នុងទឹកនោម)(ឃាត់ខ្លួន) (រក្សាទុក)

៣- ឈ្មោះ គង់ រ៉ា(ហៅពែរ)ភេទប្រុស អាយុ ៣៩ ឆ្នាំ (ខ្មែរ) មុខរបរ នេសាទ មានទីលំនៅ ភូមិជយ័ឧត្តម២ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល(មានសារធាតុញៀនក្នុងទឹកនោម)(ឃាត់ខ្លួន) (ជួញដូរ)

៤- ឈ្មោះ ភឿន ជីវ៉ា(ហៅតួ)ភេទប្រុស អាយុ ២៦ ឆ្នាំ (ខ្មែរ)មុខរបរមិនពិត មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល(មានសារធាតុញៀនក្នុងទឹកនោម)(ឃាត់ខ្លួន) (ជួញដូរ)

៥-ឈ្មោះ នេត ឡុច ហៅថាវឡុច (ហៅប៉ក់)ភេទប្រុស អាយុ ២៧ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិ មានទីលំនៅ ភូមិជ័យឧត្តម២ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន)(ជួញដូរ)

ចំពោះ វត្ថុតាងចាប់យករួមមាន:

១/ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៦កញ្ចប់តូច

២/ ម៉ូតូ០១គ្រឿង។

៣/ សម្ភារះប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន។

 

លោកព្រុំ សំណាងបន្តថា!នៅមុនពេល កើតហេតុខាងលើ កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបន្ទាយដែក សហការណ៍ជាមួយប្រជាការពារបានធ្វើការល្បាតក្នុងភូមិសាស្រ្តឃុំបន្ទាយដែកពេលមកដល់ចំនុចកើតហេតុបានឃើញជនសង្ស័យចំនួន០២នាក់ ឈ្មោះ ជិនពិសិដ្ឋភេទប្រុស និង ឈ្មោះ ចៀប វុទ្ធី (ឆ្អឹង) ភេទប្រុស កំពង់ជិះម៉ូតូ ម៉ាក គុបជ្រុង ពណ័ទឹកប៊ុិច គ្មានស្លាកលេខដោយមានការសង្ស័យកម្លាំងសមត្ថកិច្ច្ចប៉ុស្តិ៍បន្ទាយដែកហៅជនសង្ស័យទាំង០២នាក់ អោយឈប់ ហើយសមត្ថកិច្ចបានឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក ចំនួន០១កញ្ចប់តូចនៅក្នុងហោប៉ាវខោ ឈ្មោះ ជិន ពិសិដ្ឋ រួចកំលាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងយកមកប៉ុស្តិ៍បន្ទាយដែកដើម្បីសួរនាំ។ 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់បានសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូចនេះជារបស់ពួកខ្លួនពិតប្រាកដមែនដោយពួកខ្លួនបានទៅទិញពីឈ្មោះ គង់ រ៉ា ( ហៅពែរ) ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ 

ក្រោយបានចំលើយសារភាពរបស់ឈ្មោះ ជិន ពិសិដ្ឋ និងឈ្មោះ ចៀប វុទ្ធី(ហៅឆ្អឹង) កំលាំងប៉ុស្តិ៍បន្ទាយដែកបានសហការណ៍ជាមួយកំលាំងផ្នែកប្រឆាំងគ្រឿងញៀន និងប៉ុស្តិ៍សំរោងធំ បានចុះទៅដល់រោងស្នាក់នៅ របស់ ឈ្មោះគង់ រ៉ា (ហៅពែរ)ស្ថិតនៅភូមិជ័យឧត្តម២ឃុំសំរោងធំហើយបានធ្វើកាឃាត់ខ្លួនបានជនសង្ស័យ០២នាក់បន្តទៀតនិងថ្នាំញៀនចំនួន៥កញ្ចប់តូច។


នៅចំពោះមុខសមត្ថកិច្ចឈ្មោះ គង់ រ៉ា (ហៅពែរ) បានសារភាពថា ថ្នាំញៀនដែរសមត្ថកិច្ចដកហូតបានពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញពីឈ្មោះ នេត ឡុច ហៅ ថាវ ឡុច ( ប៉ក់) ភេទប្រុស ជនជាតិ ខ្មែរមុខរបរ មិនពិត មានទីលំនៅ ភូមិឃុំជាមួយគ្នាតំលៃ ១០០០០០រៀល( ដប់ម៉ឺនរៀល) ដើម្បីយកមកវេចខ្ចប់ជាកញ្ចប់តូចៗទុកលក់បន្ត។ ហើយកន្លងមកឈ្មោះ ម៉េង សាតភេទប្រុសអាយុ ប្រហែល ៣៧ឆ្នាំជនជាតិ ខ្មែរ មានទីលំនៅភូមិឃុំជាមួយបានអោយថ្នាំញៀនមកខ្លួនចំនួន០២ដងមកហើយ ។ 

ហើយខ្លួនពិតជាបានលក់ថ្នាំញៀនទៅអោយឈ្មោះជិន ពិសិដ្ធ និងឈ្មោះ ចៀប វុទ្ធី (ឆ្អឹង) តំលៃ ៣២០០០រៀល( បីម៉ឺនពីរពាន់រៀល) ប្រាកដមែន។


ក្រោយពីសួរនាំរួចជនសង្សយ័រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី ។

គួរបញ្ចាក់ថា!មានការកោតសរសើរពីបងប្អូនប្រជាពលរដ្ឋថារក្សាការសន្តិសុខនិងបង្គ្រាបគ្រឿងញៀនជាបន្តបន្ទាប់។







Post a Comment

Previous Post Next Post

Kdaily-news ads