Top News

ភាពមិនប្រក្រតីស្តីពី: ដាក់សំណើដេញថ្លៃនឹងទទួលសំណើដេញថ្លៃគម្រោងមូលនិធិឃុំរកាពប្រាំ ចំពោះគណៈកម្មាធិការលទ្ធកម្ម ហាក់មិនគោរពតាមច្បាប់សៀវភៅភីមសោះឡើយ?




(ខេត្តត្បូងឃ្មុំ)៖ កិច្ចប្រជុំទទួលសំណើដេញថ្លៃនៃឃុំរកាពប្រាំ វាបានបង្ហាញពីភាពកំសោយរបស់មន្ត្រីលទ្ធកម្មម្ចាស់គម្រោង ខណៈគណៈកម្មាធិការលទ្ធកម្មមិនបានយកចិត្តទុកដាក់ចំណោះច្បាប់នៃសៀវភៅភីមបន្តិចសោះ ក្នុងពិធីនោះគេបានឃើញ ក្រុមហ៊ុន លី សុធី  (អ្នកដេញថ្លៃ លី សុធី)ធ្វើសកម្មភាពផ្ទុយពីច្បាប់សៀវភៅភីមទាំងស្រុង (ដកប៊ីប)(bIackIist)ពូលៀកលិស ក្នុងកិច្ចប្រជុំដាក់សំណើនឹងទទួលសំណើលើសាលាឃុំ។


យោង:ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ អនុក្រឹត្យលេខ២២អនក្រ.បក ចុះថ្ងៃទី២៥ខែមិនាឆ្នាំ២០០២ស្តីពីការ ធ្វើ វិមជ្ឈការ អំណាច តួនាទី និងភារកិច្ច ទៅឲ្យក្រុមប្រឹក្សា ឃុំសង្កាត់ សេចក្តីសម្រេច លេខ០៩៧សសរ/គ ជ អ ប ចុះថៃទី២៧ខែតុលាឆ្នាំ២០១៧របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធីបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ ជ អ ប) ស្ដីពីការដាក់ឲ្យ ប្រើប្រាស់ សៀវភៅណែនាំ ស្ដីពីការអនុវត្ត គម្រោងមូលនិធិ ឃុំសង្កាត់.យោង:តាមលិខិតលេខ២៣.០៧សជណ ចុះថ្ងៃទី១៦កក្កដា២០២៤ ស្ដីពីការ ពង្រឹងរៀបចំ និងការអនុវត្តគម្រោង មូលនិធិ ឃុំសង្កាត់ ដែលមានចុះហត្ថលេខា ដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អភិ សន្តិ បណ្ឌិត ស សុខា ដែលមានខ្លឹមសារថា: សូមឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាល រាជធានីខេត្ត ចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់ បំផុត ចំពោះមន្ត្រី រាជការ សមាជិក ក្រុមប្រឹក្សា ស្មៀនឃុំសង្កាត់  អ្នកទទួលការទាំងឡាយណា  ដែលបានប្រព្រឹត្ត កំហុសឆ្គង បំពានក្រមសីលធម៌ វិជ្ជាជីវៈ ដោយមិនបាន អនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ឬ មានការពាក់ព័ន្ធ ទៅនឹងភាពមិនប្រក្រតី ការគប់គិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយ ផ្សេងៗ ក្នុងការដេញថ្លៃ គម្រោងមូលនិធិ ឃុំសង្កាត់ ដោយត្រូវអនុវត្តវិន័យ ឬទណ្ឌកម្ម ស្របតាមច្បាប់ មាត្រា៨៤ នៃច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាល ឃុំសង្កាត់។ មាត្រា៤០នៃច្បាប់ស្ដីពី សហលក្ខខណ្ឌិក មន្ត្រីរាជការស៊ីវិល ចំណុច៣.២. ៧.និង ៣.១១ នៃសៀវភៅ ណែនាំ ស្ដីពីការអនុវត្តគម្រោង មូលនិធិ ឃុំសង្កាត់ ចំពោះអ្នកទទួលការ

បញ្ចប់កិច្ចសន្យា វិន័យទាំងនេះ មិនរាប់បញ្ចូល នៅទោសទណ្ឌ ផ្សេងៗឡើយ។ 


សូមបញ្ជាក់ថា"នៅព្រឹកថ្ងៃទី៤មិថុនា២០២៥នៅសាលាឃុំរកាពប្រាំ មានពិធីបើកកិច្ចប្រជុំទទួលសំណើរដេញថ្លៃគម្រោងស្តាប្រឡាយប្រវែង១៤៣៦គ.មក្នុងតម្លៃប៉ាន់ស្មាន២៤៧,៥៤៧.៦៦០រៀល

ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក សេង សុខខឿន អភិបាលរងស្រុកត្បូងឃ្មុំ លោក យ៉ឹម ចិន្តា មេឃុំរកាពប្រាំ ជាម្ចាស់គម្រោង មន្ត្រីគាំទ្របច្ចេកទេសខេត្តត្បូងឃ្មុំ!

.មន្ត្រីគាំទ្រគម្រោងស្រុកត្បូងឃ្មុំ !

.ក្រុមហ៊ុនអ្នកទទួលការមកពីខេត្តផ្សេងៗជាច្រើនក្រុមហ៊ុន  តែក្នុពិធីនោះគេបានឃើញក្រុមហ៊ុនដាក់សំណើបានតែ១៧សំណើ(ប៊ីប)តែប៉ុណ្ណោះ។ 


 ក៏ប៉ុន្តែក្នុងនោះក៏មានក្រុមហ៊ុនមួយ ឈ្មោះក្រុមហ៊ុន វ៉េ លាប គណៈកម្មការលទ្ធកម្មមិនបានបើកសំណើទេ ដោយសរសេរថា"គ្មានសុពលភាព ព្រោះក្រុមហ៊ុន វ៉េង លាប នោះត្រូវបានក្រសួងមហាផ្ទៃចេញសេចក្តីសម្រេចលុបឈ្មោះចុះបញ្ជីខ្មៅក្នុងតារាងរួមតែមួយ ហាមមិនឲ្យដាក់សំណើដេញថ្លៃបន្តទៀតឡើយ ទោះនៅមានសុពលភាពក៏ដោយ។ 


បន្ទាប់មកយ៉ឹម ចិន្តា ប្រធានលទ្ធកម្មជាម្ចាស់គម្រោង បានអានខ្លឹមសារស្ដីពី- សៀវភៅណែនាំរបស់ គ.ជ.អ.ប ជំពូកទី៣ នៃកិច្ចលទ្ធកម្ម និង ការគ្រប់គ្រងកិច្ចសន្យា ២០១៧  សំណើដេញថ្លៃអ្នកឈ្នះតម្លៃទាបជាងគេ នៃនិតិវិធីដេញថ្លៃ ក្រុមហ៊ុនទាំងឡាយណាដែលបានដាក់សំណើប្រកួតប្រជែងឈ្នះ ក្នុងតម្លៃទាបទីមួយ ដោយសំណើរមានសុពលភាពចាប់ពីបីសំណើ(ប៊ីប)ឡើងទៅ តម្លៃទាបក្រោមតម្លៃប៉ាន់ស្មាន។  ប្រធានគណៈកម្មការលទ្ធកម្ម  ជាម្ចាស់គម្រោងនិងសម្រេចទទួលយកជាអ្នក((ឈ្នះ))ជា លទ្ធផលទាបទីមួយ បានទៅលើក្រុមហ៊ុន វេង ស្រ៊ុន (អ្នកដេញថ្លៃ វេង ស្រ៊ុន) តម្លៃទាបជាងគេ៥៣,០០០,០០០រៀលគត់។ 

ពាក់ព័ន្ធករណី មានភាពមិនប្រក្រតីដូចបានជំរាបជូននឹងរូបភាពជាក់ស្តែងខាងលើ អង្គភាពសារព័ត៌មានរាល់ថ្ងៃ បានខលទៅលោក យ៉ឹម ចិន្តា មេឃុំរកាពប្រាំ ដើម្បីសុំការបកស្រាយពាក់ព័ន្ធករណី

 ក្រុមហ៊ុន(ដកប៊ីប)(bIackIist)ពូលៀក

លិសនៅក្នុងកិច្ចប្រជុំ ថា"តើលោកបានឃើញឬទេ? ទូរស័ព្ទ លោកមេឃុំខលចូលតែគ្មានអ្នកទទួល៕


((សូមបញ្ជាក់ថា រាល់ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំ  គ្រាន់តែជាតម្រុយបង្ហាញពីភាពកំសោយរបស់គណៈកម្មការលទ្ធ ដែលរៀបចំកម្មវិធីប្រកួតប្រជែងទទួលសំណើដេញថ្លៃនោះ មិនគោរពតាមច្បាប់សៀវភៅភីមតែប៉ុណ្ណោះ។ 

- បើសិនជាអង្គភាពយើងខ្ញុំ ផ្សាយទៅហើយ ធ្វើឲ្យប៉ះពាល់ ដល់សេចក្តីថ្លៃថ្នូរដល់អង្គភាព ឬ ស្ថាប័នណាមួយ  សូម ប្ដឹង មកការិយាល័យ កណ្តាលយើងខ្ញុំ តាមរបប សារព័ត៌មាន យើងខ្ញុំ រង់ចាំទទួល ការបកស្រាយ និងផ្សាយជូន រាល់ម៉ោងធ្វើការ ។

- ខ្ញុំបាទសូមអរគុណ រាល់ការតាមដាន នឹងអានខ្លឹមសាររបស់អង្គភាពព័ត៌មានយើងខ្ញុំ តាំងពីដើម រហូតដល់ចប់ ខណៈពេលនេះ ខ្ញុំបាទ និងក្រុមការងារ សូមអរគុណ និងសូមលំឱនកាយគោរពលា))។










Post a Comment

Previous Post Next Post

Kdaily-news ads