Top News

អគ្គនាយកដ្ឋានរដ្ឋបាលគួមានវិធានការយ៉ាងណា ចំពោះមន្ត្រីនាយកទីចាត់ការផែនការនឹងវិនិយោគខេត្តព្រៃវែងដែលមិនគោរពតាមសេចក្តីសម្រេច ផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានរដ្ឋបាល?ខណៈហ៊ានបើកដៃឲ្យក្រុមហ៊ុន វ៉េង លាប ដាក់សំណើដេញថ្លៃកិច្ចសន្យាគម្រោងមូលនិធិឃុំសង្កាត់ដូច្នេះ? ព្រោះក្រុមហ៊ុនវ៉េង លាប នេះត្រូវបានអគ្គនាយកដ្ឋានហាមឃាត់ មិនឲ្យដាក់សំណើដេញថ្លៃជារៀងរហូតហើយនោះ?



(ខេត្តព្រៃវែង) ដើមឆ្នាំ២០២៥នេះមានស្រុកចំនួន៦នៃខេត្តព្រៃវែង ក្រោមការគ្រប់គ្រង  របស់ លោក

ប៉ោល ពិឡុត នាយកទីចាត់ការ ផែនការ និងវិនិយោគ ខេត្តព្រៃវែង កំពុងធ្វើឲ្យសេចក្តីសម្រេច ប្រកាស ជូនដំណឹង របស់អគ្គនាយកដ្ឋាន រដ្ឋបាល គ្មានប្រសិទ្ធភាព។ ត្បិតមហាជននឹងអ្នកដែលមានសិទ្ធិទទួលការដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំសង្កាត់ទាំងអស់ បានឃើញយ៉ាងច្បាស់ក្រឡែត( គឺ) ឈ្មោះក្រុមហ៊ុន វ៉េង លាប ត្រូវបានអគ្គនាយកដ្ឋានរដ្ឋបាលលុបឈ្មោះចុះបញ្ជីខ្មៅ នៅលេខរៀងទី២២ ហាមមិនឲ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំសង្កាត់ជារៀងរហូត ក្នុងន័យលិខិតសម្រេចនោះ  ទោះជាក្រុមហ៊ុនមួយនេះនៅមានសុពលភាពក៏ដោយ។ 

ព្រោះក្រុមហ៊ុន វ៉េង លាប នេះបានប្រព្រឹតខុសបង្កការអុកឡុក យ៉ាង អនាធិបតេយ្យ មិនគោរពតាមការណែនាំរបស់សៀវភៅភីមក្នុងខេត្តព្រះវិហារនាឆ្នាំ២០២៤កន្លងទៅ។ 




យោង៖ - សេចក្តីសម្រេចលេខ ០៩៧ សសរ/គ.ជ.អ.ប ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ របស់គណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ស្តីពីការដាក់ឱ្យ ប្រើប្រាស់សៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់


- លិខិតលេខ៤៣៧ សជណ/អរប ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ


- ចំណារដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានខ្លឹមសារថា"


តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ជ្រាបថា បន្ទាប់ពីទទួលបានបញ្ជីឈ្មោះអ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ ដែលនៅមានសុពលភាពពីរដ្ឋបាល រាជធានី ខេត្តទាំង២៥ រួចមក អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានពិនិត្យ និងរៀបចំ ( ចងក្រងបញ្ជីឈ្មោះអ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ ដែលនៅមានសុពលភាព ក្នុងតារាងរួមតែមួយ បានចែកជូនទូទាំងប្រទេសរួចមកហើយ ចុះហេតុអ្វីបានជាលោក ប៉ោ ពីឡុត នាយកទីចាត់ការផែនការនិងវិនិយោគខេត្តព្រៃវែង ហ៊ានផ្គើននឹងសេចក្តីសម្រេចរបស់អគ្គនាយកដ្ឋានរដ្ឋបាលដូច្នេះ? ? ? )។ 


ក្នុងនោះគេបានឃើញ ស្រុក កញ្ចៀច

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥

១.ឃុំ គោកគង់លិច១ គម្រោង


ស្រុក កំចាយមារ

ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥

ឃុំ ស្មោងខាងត្បូង/២គម្រោង

ស្រុក ពារាំងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥មាន/២ឃុំ

១.ឃុំ ស្មោងខាងជើង / 2 គម្រោង


ស្រុក ពាមរក៍

ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥

ឃុំ ព្រៃកណ្តៀង/១គម្រោង


ស្រុក សុីធរកណ្តាល

ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥មាន/២ឃុំ

១.ឃុំ ជ្រៃឃ្មុំ

២.ឃុំ ពោធ៏ទី


ស្រុក ស្វាយអន្ទរ

ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥

១.ឃុំ ជាខ្លាង។ 


ស្រុក ពារាំង

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥

១.ឃុំ ជាខ្លាង។ 

២.ឃុំ កំពង់ពពិល 

៣.ឃុំ រកា

៤.ឃុំ កំពង់ប្រាំង

៥.ឃុំ កញ្ចំ


ពាក់ព័ន្ធករណីនេះ លោក ឃិន សុខន នាយប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃបាន សួរទៅលោក ប៉ោ ពីឡុត នាយកទីចាត់ការផែនការ នឹងវិនិយោគខេត្តព្រៃវែង លោកបានបតតាមប្រព័ន្ធតេឡេក្រាមថា"គេលុបឈ្មោះតែខេត្តព្រះវិហារទេ។



យោង:ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ អនុក្រឹត្យលេខ២២អនក្រ.បក ចុះថ្ងៃទី២៥ខែមិនាឆ្នាំ២០០២ស្តីពីការ ធ្វើ វិមជ្ឈការ អំណាច តួនាទី និងភារកិច្ច ទៅឲ្យក្រុមប្រឹក្សា ឃុំសង្កាត់ សេចក្តីសម្រេច លេខ០៩៧សសរ/គ ជ អ ប ចុះថៃទី២៧ខែតុលាឆ្នាំ២០១៧របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធីបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ ជ អ ប) ស្ដីពីការដាក់ឲ្យ ប្រើប្រាស់ សៀវភៅណែនាំ ស្ដីពីការអនុវត្ត គម្រោងមូលនិធិ ឃុំសង្កាត់.យោង:តាមលិខិតលេខ២៣.០៧សជណ ចុះថ្ងៃទី១៦កក្កដា២០២៤ ស្ដីពីការ ពង្រឹងរៀបចំ និងការអនុវត្តគម្រោង មូលនិធិ ឃុំសង្កាត់ ដែលមានចុះហត្ថលេខា ដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អភិ សន្តិ បណ្ឌិត ស សុខា ដែលមានខ្លឹមសារថា: សូមឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាល រាជធានីខេត្ត ចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់ បំផុត ចំពោះមន្ត្រី រាជការ សមាជិក ក្រុមប្រឹក្សា ស្មៀនឃុំសង្កាត់  អ្នកទទួលការទាំងឡាយណា  ដែលបានប្រព្រឹត្ត កំហុសឆ្គង បំពានក្រមសីលធម៌ វិជ្ជាជីវៈ ដោយមិនបាន អនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ឬ មានការពាក់ព័ន្ធ ទៅនឹងភាពមិនប្រក្រតី ការគប់គិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយ ផ្សេងៗ ក្នុងការដេញថ្លៃ គម្រោងមូលនិធិ ឃុំសង្កាត់ ដោយត្រូវអនុវត្តវិន័យ ឬទណ្ឌកម្ម ស្របតាមច្បាប់ មាត្រា៨៤ នៃច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាល ឃុំសង្កាត់។ មាត្រា៤០នៃច្បាប់ស្ដីពី សហលក្ខខណ្ឌិក មន្ត្រីរាជការស៊ីវិល


ចំណុច៣.២. ៧.និង ៣.១១ នៃសៀវភៅ ណែនាំ ស្ដីពីការអនុវត្តគម្រោង មូលនិធិ ឃុំសង្កាត់ ចំពោះអ្នកទទួលការ


បញ្ចប់កិច្ចសន្យា វិន័យទាំងនេះ មិនរាប់បញ្ចូល នៅទោសទណ្ឌ ផ្សេងៗឡើយ៕



((សូមបញ្ជាក់ថា រាល់ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំ គ្រាន់តែជាតម្រុយ បង្ហាញ ពីភាពមិនប្រក់ក្រតី របស់មន្ត្រី  ដែលជាប់ពាក់ព័ន្ធ នៅក្នុងគម្រោង មូលនិធិ ឃុំសង្កាត់ តែប៉ុណ្ណោះ បើសិនជាអង្គភាពយើងខ្ញុំ ផ្សាយទៅហើយ ធ្វើឲ្យប៉ះពាល់ ដល់សេចក្តីថ្លៃថ្នូរ ណាមួយ របស់ អស់លោក សូម ប្ដឹង មកការិយាល័យ យើងខ្ញុំ តាមរបប សារព័ត៌មាន យើងខ្ញុំ រង់ចាំទទួល ការបកស្រាយ និងផ្សាយជូន រាល់ម៉ោងធ្វើការខ្ញុំបាទសូមអរគុណ រាល់ការតាមដាន នឹងអានរបស់បងប្អូន តាំងពីដើម រហូតដល់ចប់ ខណៈពេលនេះ ខ្ញុំបាទ និងក្រុមការងារ សូមអរគុណ និងសូមលំឱនកាយគោរពលា))។










Post a Comment

Previous Post Next Post

Kdaily-news ads