Top News

អុញនោះ ដីស្រះរបស់រដ្ឋជិត៣០,០០០ម៉ែត្រការ៉េនៅក្នុងក្រុងប៉ោយប៉ែតគេប្រកាសលក់១ម៉ែត្រការ៉េ២០០ដុល្លា ស្មើនិងទឹកលុយជិត ៦ លានដុល្លារ យកលុយចែកគ្នាត្រូវបានបែកធ្លាយហេីយ...!!!

អុញនោះ ដីស្រះរបស់រដ្ឋជិត៣០,០០០ម៉ែត្រការ៉េនៅក្នុងក្រុងប៉ោយប៉ែតគេប្រកាសលក់១ម៉ែត្រការ៉េ២០០ដុល្លា ស្មើនិងទឹកលុយជិត ៦ លានដុល្លារ យកលុយចែកគ្នាត្រូវបានបែកធ្លាយហេីយ...!!! បន្ទាយមានជ័យ ៖ យោងតាមការបង្ហោះរបស់លោក រ៉េត រ៉ន ប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ ដែលជាមន្ត្រីសាលាក្រុងប៉ោយប៉ែត បានបង្ហោះតាមរយៈអាខោនហ្វេសប៊ុកមួយ របស់លោកឈ្មោះរ៉េត រ៉ន ស្រលាញ់សន្តិភា នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤នេះ បានសរសេរថា ដីបម្រុងរបស់រដ្ឋ ដីស្រះទឹកចំនួនជិត៣០,០០០ ម៉ែត្រក្រឡា នៅក្រុងប៉ោយប៉ែត ត្រូវបានគេប្រកាសលក់ ក្នុង១ ម៉ែត្រក្រឡា ២០០ ដុល្លារ ហេតុអ្វីមិនទុកដីនេះ កសាងសម្រាប់ជាគុណប្រយោជន៍ក្នុងមូលដ្ឋាន ចាំបាច់លក់ចែកលុយគ្នាធ្វើអ្វី និយាយទៅបាត់បង់ផលប្រយោជន៍គេ គេហាមមិនឱ្យនិយាយហើយបើយើងជាមន្រ្តីមូលដ្ឋាន មិនហ៊ាននិយាយពីភាពត្រឹមត្រូវ កុំធ្វើមន្រ្តី បើគេមិនឱ្យយើងធ្វើមន្រ្តី យើងមានតែទៅធ្វើចំការវិញ។ សូមបញ្ជាក់ផងដែរថា បើសិនករណីដែលលោក លោក រ៉េត រ៉ន ជាប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុក្រុងប៉ោយប៉ែត យកមកបង្ហោះនេះជារឿងពិតមែន សូមស្ថាប័នពាក់ព័ន្ធ ជាពិសេស ថ្នាក់ដឹកនាំមេត្តាដាក់អធិការកិច្ចស៊ើបអង្កេត ផងទាន ហេតុអ្វីបាននាំគ្នាយកដីស្រះរបស់រដ្ឋទៅលក់ចែកលុយគ្នាបែបនេះ យោងតាមឯកសារមួយស្លឹកដែលបានបង្ហោះ គឺស្ថិតនៅភូមសាស្ត្រ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលមាន សមាសភាពចូលរួមវាស់វែង ដូចខាងក្រោម។ ១- លោក អ.ទោ លឹម សុភ័ក្ត មេបញ្ជាការរង អហ.ចំ.បំ ២- លោក សោម មឿន ប្រធានការិ.សំណង់ សាលាខេត្ត ៣- លោក ឡេង ម៉ារី ប្រធានការិយាល័យសុយោដី និងភូមិសាស្ត្រ ៤- លោក ជួន សារ៉ាន់ឌី អនុប្រធានការិយាល័យសុយោដី និងភូមិសាស្ត្រ ៥- លោក ហាក់ កុសល ប្រធានការិ. ក្រុងប៉ោយប៉ែត ៦- លោក យ៉ុត ស៊ីយុន មន្ត្រីសាលាក្រុងប៉ោយប៉ែត ៧- លោក លាង សុង ក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាល ៨- លោក រដ្ឋ អៀរ៉ង់ មន្ត្រីការិ.ច្បាប់ សាលាខេត្ត ៩- លោក ងិន វ៉ាន់នេត មន្ត្រីការិយាល័យសុយោដី និងភូមិសាស្ត្រ ១០- លោក ម៉ៅ ធី មេភូមិគីឡូលេខ៤ នេះមិនមែនជាលើកទីមួយទេសម្រាប់ការបែកធ្លាយករណីលក់ដីរដ្ឋនៅក្រុងប៉ោយប៉ែត កាលពីឆ្នាំ ២០២៣ ក៏មានករណីលក់ដីសួននិងដីអណ្ដូងទឹករបស់រដ្ឋផងដែរ។ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ឱ្យប្រជាពលរដ្ឋ ៥៩៩ ប្រើប្រាស់ក្នុងសហគមន៍មានទីតាំងស្ថិតនៅ សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពេលនោះដោយសារមានការតវ៉ាពីប្រជាពលរដ្ឋ រដ្ឋបាលក្រុងប៉ោយប៉ែតក៏សម្រេចចិត្ត ចេញលិខិតនិរាករណ៍ចោលទាំងអស់ ។







Post a Comment

Previous Post Next Post

Kdaily-news ads