Top News

ជនសង្ស័យគ្រឿងញៀន០១នាក់មុខសញ្ញាជនទំនើងបង្កអុកឡុកអសន្តិសុខក្នុងមូលដ្ឋានក្នុងខណ្ឌច្បារអំពៅត្រូវបាននគរបាលបង្រ្កាប!



នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង២៣និង២០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញអធិការនគរបាលបាលខណ្ឌច្បារអំពៅ បានធ្វើការបង្រ្កាបជាក់ស្ដែងនូវករណីជួញដូរ,រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិដើមចាន់ (យឿត្រី) សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។


+ឃាត់ខ្លួនជនសង្ស័យម្នាកឈ្មោះ ប៉េង ដារ៉ា ហៅ អាង៉ោល ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ។


+ចាប់យកវត្ថុតាងរួមមាន៖

១-ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន ៧កញ្ចប់

២-គ្រាប់អាវុធខ្លី ចំនួន ៤៥គ្រាប់ 

៣-ដាវដែក ចំនួន១ និង កាំបិត ចំនួន១

៤-បំពង់កែវសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន២

៥-ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន១

៦-ទូរស័ព្ទដៃ ចំនួន២គ្រឿង

ជនសង្ស័យខាងលើនេះ ជាមុខសញ្ញាជួញដូរ ចែកចាយគ្រឿងញៀនយ៉ាងសកម្ម និងជាជនទំនើងអុកឡុកក្នុងមូលដ្ឋាន។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ប្រគល់ឲ្យកម្លាំងជំនាញគ្រឿងញៀន អធិការនគរខណ្ឌច្បារអំពៅ ចាត់ការទៅតាមនីតិវិធីច្បាប់ ៕




Post a Comment

Previous Post Next Post

Kdaily-news ads