Top News

(ព័ត៌មានបន្ថែម)រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿង បុកបង្គោលភ្លើងបណ្ដាលឱ្យក្រឡាប់ផ្ងារជើងរងរបួសអ្នកបើកបរម្នាក់ទាំងព្រឹកព្រលឹម

 


(ព័ត៌មានបន្ថែម)រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿង បុកបង្គោលភ្លើងបណ្ដាលឱ្យក្រឡាប់ផ្ងារជើងរងរបួសអ្នកបើកបរម្នាក់ទាំងព្រឹកព្រលឹម


ភ្នំពេញ៖រថយន្តស៊េរីទំនើបមួយគ្រឿងបុកបង្គោលភ្លើង

បណ្ដាលឱ្យក្រឡាប់ផ្ងារជើងរងរបួសយុវជនម្នាក់់ កាលពីវេលាម៉ោង៦ន៨ង១៥នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយ១១៤ ភូមិជុំក្អែក សង្កាត់ព្រៃថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេត្តបានដែលដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ បើករថយន្តម៉ាកឡង់គ្រីស័រពណ៌សមួយគ្រឿង ចេញពីក្នុងបុរីមួយកន្លែង ក្នុងទិសដៅពីកើតទៅលិច បើកបរក្នុងល្បឿនយ៉ាងលឿន ហើយក៏បានគេចនឹងម៉ូតូនៅខាងមុខមួយគ្រឿង បណ្ដាលឱ្យរ៉េចង្កូតបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់មួយដើម ហើយរថយន្តក៏បានក្រឡាប់បះជើងតែម្តង ចំណែកអ្នកបើកបរត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះបានភ្លាមៗ ហើយក៏បានដឹកយកទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌច្បារអំពៅ បានស្ទូចយករថយន្តទៅ ដោយសារទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕






Post a Comment

Previous Post Next Post

Kdaily-news ads