ពលរដ្ឋសម្ដែងការមិនពេញចិត្តចំពោះលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនឆ្នោតឡូតូ 8888 បើកដំណើរការបានដោយរលូននៅទល់មុខទីស្នាក់ការគណ កម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ដង្កោ….
ប៉ុន្តែប្រជាពលរដ្ឋបានលើកឡើងថាបើទោះបីជាមានលិខិតអនុញ្ញាតយ៉ាងណានោះក្ដីក៏វានៅតែជាល្បែងមួយដែលបំផ្លាញនូវទ្រព្យសម្បត្តិនិងពង្វក់ស្មារតីប្រជាពលរដ្ឋដែរ ជាពិសេសេនោះនៅទល់មុខទីស្នាក់ការគណកម្មាធិការគណបក្សប្រជាជនកម្ពុជាទៀត ហេតុអ្វីបានជាលោកស្រីអភិបាលខណ្ឌបណ្ដែតបណ្ដោយយ៉ាងនេះ?តើសមនិងភ្នែកមហាជនដែរឬទេ?
ស្ដ្រីខ្លះដែលមានប្ដីជាអ្នកញៀនល្បែង បានលើកឡើងថា គាត់កើតចិត្តក្ដៅក្រហាយ ឈ្លោះប្រកែកគ្នាជាមួយប្ដីញឹកញាប់ដោយសារតែល្បែងទាំងនេះ ខណៈប្ដីទៅហូបកាហ្វេ១កែវសោះ បែរជា មិនមកផ្ទះតាំងពីព្រឹកដល់ល្ងាចដោយរវល់វក់វី និងការផ្សងសំណាងភ្នាល់ចាក់លុយឆ្នោតឡូតូ តាមទូរទស្សន៍នេះ បណ្ដាល ឱ្យខាតពេលមិនបានទៅធ្វើការងាររកស៊ីដើម្បីផ្គត់ផ្គង់គ្រួសារទេ។
ជាមួយគ្នានោះ អ្នកឈ្នះសប្បាយហ៊ោកញ្ច្រៀវឡើងទ្រហឹងអឺងកង ពេញហាងកាហ្វេ និងតារាងបាល់។
រីឯអ្នកចាញ់វិញ ប្រែទឹកមុខក្រៀមក្រំប្រឈមជំពាក់គេ និងត្រូវដោះបំណុលទៀតផង។
អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា កើតអារម្មណ៍មួម៉ៅ ក្រពុលមុខមកផ្ទះវិញឈ្លោះប្រកែក ប្រ ពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៍មាន។
យើងដឹងហើយថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។
ហេតុនេះពលរដ្ឋ សូមស្នើដល់ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ ក្នុងភូមិសាស្ត្រខាងលើនេះ ដោយក្ដីអនុគ្រោះ ដើម្បីអនុវត្តឲ្យបាននូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព..!។
ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹមថាសមត្ថកិច្ចនឹងបង្ក្រាបល្បែង ឆ្នោតឡូតូ តាមទូរទស្សន៍នេះ មិនខានឡើយ
ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះបង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។
ខណៈថៅកែដែលជាអ្នកបើកល្បែង”អនឡាញ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕
Post a Comment