ទីតាំងបនល្បែងស៊ីសងជល់មាន់ និងឡូតូខុសច្បាប់តាមប្រពន្ឋ័អនឡាញ (online) មួយកន្លែងជិតស្ពានព្រែកតាម៉ាក់ ស្ថិតនៅ ភូមិព្រែកតាម៉ាក់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់ណ្ដាល ខេត្តកណ្តាល របស់លោកឌីណា កំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្ក្រាបទីតាំងបនល្បែងស៊ីសងជល់មាន់ និងឡូតូខុសច្បាប់តាមប្រពន្ឋ័អនឡាញ (online) មួយកន្លែងជិតស្ពានព្រែកតាម៉ាក់ ស្ថិតនៅ ភូមិព្រែកតាម៉ាក់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់ណ្ដាល ខេត្តកណ្តាល របស់លោកឌីណា កំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្ក្រាប !
ខេត្តកណ្ដាល ៖ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ៖ មានទីតាំងបនល្បែងស៊ីសងជល់មាន់ និងឡូតូខុសច្បាប់ តាមប្រពន្ឋ័អនឡាញ (online) ភូមិព្រែកតាម៉ាក់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់ណ្ដាល ខេត្តកណ្តាល កំពុងពង្វក់ ស្មារតីអ្នកញៀនល្បែង ឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេង ។ ក្នុងនោះ អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ និងមិនមានឆន្ទៈ ក្នុងការទប់ស្កាត់និងបង្ក្រាបឡើយ ដែលគេដាក់ការសង្ស័យថា ជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានផងក៏មិនដឹង។
សូមបញ្ជាក់ឲ្យដឹងថា ៖ ទីតាំងបនល្បែងជល់មាន់ និងឡូតូខុសច្បាប់តាមប្រពន្ឋ័អនឡាញ (online) ខាងលើកំពុងបើកដំណើរការបើកលេងយ៉ាងគគ្រឹកគគ្រេង ប៉ុន្ដែអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធមិនទាន់ធ្វើការ បង្ក្រាប សង្ស័យថា ៖ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានអាចឃុបឃិតគ្នាជាលក្ខណៈប្រពន្ឋ័ជាមួយម្ចាស់ទីតាំងឈ្មោះ ឌីណា ខាងលើនេះ ទើបដើរបញ្ច្រាស់ទិសគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
ករណីបទល្មើសបនល្បែងស៊ីសងជល់មាន់ និងឡូតូខុសច្បាប់តាមប្រពន្ឋ័អនឡាញ (online) ភូមិព្រែកតាម៉ាក់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់ណ្ដាល ខេត្តកណ្តាល ខាងលើ ដោយសង្កេតឃើញ អ្នកញៀនល្បែង ចេញចូលលេងយ៉ាងគគ្រឹកគគ្រេង និងអនាធិបតេយ្យបែបនេះ ប្រជាពលរដ្ឋ និងមហាជនលើកឡើងថា ជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចកើតមានអសន្ដិសុខ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជាចោរលួច ចោរប្លន់ ចោរគាស់ផ្ទះ និងអំពើហិង្សារជាដើម ។ល។
សូមរំលឹកថា ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ សម្ដេចបានដាក់ចេញនូវបទបញ្ជាឲ្យគណអភិបាលរាជធានី ២៥ ខេត្តក្រុង ដែលតម្រូវឲ្យបង្ក្រាបទីតាំងបនល្បែងស៊ីសង«ខុសច្បាប់»គ្រប់ប្រភេទនៅទូទាំងប្រទេស ដោយគ្មានការលើកលេង។ សម្ដេចបានបញ្ជាក់យ៉ាងដាច់ណាត់ទៀងថា បើអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុកក្រុងខេត្តណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់នៅមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរ និងសមត្ថកិច្ចទាំងនោះ នឹងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋនិងមហាជនស្នើដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល លោក ឈឿន សុចិត្ត ស្នងការនគបាលខេត្តកណ្ដាល និងលោក សម តុលា មេបញ្ជារការកងរាជអាវុធហត្ថខេត្តកណ្ដាល សូមមេត្តាចាត់វិធានការទប់ស្កាត់និងបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ឋអនឡាញ (online) មួយកន្លែងនេះផង ទាន! ៕
Post a Comment