Top News

សេនីយ៍ឯក ហុង វិណុល អញ្ជើញបើកសិក្ខាសិលាស្ដីពីការដាក់ធាតុចូលនីតិវិធីប្រតិបត្តិការស្តង់ដា ឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញបើកសិក្ខាសិលាស្ដីពីការដាក់ធាតុចូលនីតិវិធីប្រតិបត្តិការស្តង់ដា



ឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញបើកសិក្ខាសិលាស្ដីពីការដាក់ធាតុចូលនីតិវិធីប្រតិបត្តិការស្តង់ដា


ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា ប្រធានផែនការងារនគរបាលយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពីធីសិក្ខាសិលា ផែនការងារនគរបាលយុត្តិធម៌ ស្តីពីការដាក់ធាតុចូលនីតិវិធីប្រតិបត្តិស្តង់ដា (SOP) ជំនាញស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ ឆ្នាំ២០២៣។

សិក្ខាសាលានេះមានសមាសភាពរួមមាន លោកឧត្តមសេនីយ៍ស្នងការ ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ ស្នងការដ្ឋានស្រាវជ្រាវបង្ក្រាបបទល្មើស ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ក្រុមមេធាវី នាយ នាយរងការិយាល័យ អង្គភាព និង ជំនាញពាក់ព័ន្ធចំណុះស្នងការដ្ឋានទាំង២ ព្រមទាំងជំនាញមកពីបណ្ដាអង្គភាពកងរាជអាវុធហត្ថរាជធានី-ខេត្ត ទាំង ២៥ ផងដែរ។









Post a Comment

Previous Post Next Post

Kdaily-news ads