Top News

ខេត្តមណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ រតនគិរី និងប៉ៃលិន នឹងចុះត្រជាក់ដល់១៥ អង្សារសេ ពីថ្ងៃទី២១-២៤ ខែធ្នូ

ខេត្តមណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ រតនគិរី និងប៉ៃលិន នឹងចុះត្រជាក់ដល់១៥ អង្សារសេ ពីថ្ងៃទី២១-២៤ ខែធ្នូ


ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ថ្ងៃទី២១ដល់ ២៤ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ ធាតុអាកាសនៅកម្ពុជា នឹងចុះត្រជាក់ ដោយក្នុងនោះសីតុណ្ហភាពនៅពេលព្រឹកនឹងចុះត្រជាក់ដល់កម្រិត១៥អង្សារសេ សម្រាប់ខេត្តចំនួន៥។
ក្រសួងធនធានទឹក បានបញ្ជាក់ថា សម្រាប់ខេត្តទាំង៥នោះមានដូចជា ខេត្តមណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ រតនគិរី និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមាពី ១៥-១៦អង្សារសេ។ ចំពោះខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ធំ និងខេត្តស្ទឹងត្រែង សីតុណ្ហភាពអប្បបរមាពី ១៧-១៩អង្សារសេ។ ចំណែកនៅរាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមាពី ២០-២៣អង្សារសេ។ ដោយឡែកនៅលើផ្ទៃសមុទ្រខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៧-៩ម៉ែត្រ/វិនាទី និងរលកសមុទ្រ មានកម្ពស់១,៥០-២,០០ ម៉ែត្រ។
មូលហេតុដែលនាំឱ្យកម្ពុជាចុះត្រជាក់បែបនេះ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា គឺមកពីប្រព័ន្ធនៃសម្ពាធខ្ពស់នៅលើប្រទេសចិនបង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុង ឦសានបក់ពីបង្គូរទៅខ្លាំង។
ជាមួយគ្នានេះ ក្រសួងធនធានទឹកបានណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕







Post a Comment

Previous Post Next Post

Kdaily-news ads