((មណ្ឌលគិរី) យោងតាមការផ្តល់ព័ត៌មានរបស់លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា ដែលប្រាប់បណ្តាញសារព័ត៌មានក្នុងខេត្តមណ្ឌលគិរី ធ្វើការចុះផ្សាយព្រោងព្រាត ហាក់បង្ហាញពីភាពមិនប្រក្រតី ដែលលោក វណ្ណា ម៉ាប់ អភិបាលស្រុកបានបើកការដ្ឋានសាងសង់ផ្លូវបេតុងដែលមានប្រវែងជាង ១,៣០០ម៉ែត្រ ក្នុងភូមិពូទឺត ឃុំប៊ូស្រាក្នុង (ផែនការឆ្នាំ២០២៣មានប្រវែង ២៣៧ម៉ែត្រ ផែនការឆ្នាំ២០២៤ មានប្រវែង ៥៣០ម៉ែត្រ ផែនការឆ្នាំ២០២៥ មានប្រវែង ៥៤២ម៉ែត្រ ) ដើម្បីជួយសម្រួលការដឹកជញ្ជួនកសិផលនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេស អាចជួយទាក់ទាញ ដោយស្រូបយកភ្ញៀវទេសចរឲ្យចេញចូលទៅលេងកម្សាន្ត តាមតំបន់ទេសចរណ៍នានាក្នុងស្រុកពេជ្រាដា និងតំបន់ព្រំដែនជាដើមនោះ ហេតុអ្វីមិនបង្ហាញប្រាប់ពីថវិកា ដែលចំណាលើការសាងសង់គម្រោងផ្លូវនេះ? ។
ដោយក្នុងនោះគេបានឃើញតែការផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងខេត្ត សរសេរតាមតែលោក លោក វណ្ណា ម៉ាប់ អភិបាលស្រុក
ប្រាប់តែពីប្រវែងផ្លូវក្នុងការសាងសង់នៃឆ្នាំនិមួយៗ ហើយនឹងបង្ហាញពីការលំបាករបស់ប្រជាពលរដ្ឋ កាលពីមិនទាន់ធ្វើការសាងសង់ផ្លូវមួយខ្សែនេះ ដោយមានភាពលំបាកខ្លាំង ក្នុងរដូវវស្សាមានភាពរអិល ឯរដូវប្រាំងវិញគឺហុយខ្លាំងពិបាកក្នុងការធ្វើដំណើរ នឹងបានត្រឹមតែបង្ហាញអំនួតបង្អួត ថារដ្ឋបាលស្រុក បានលើកជាផែនការវិនិយោគ បានធ្វើជាផ្លូវបេតុង ដែលមានកម្រាស់មួយតឹកកន្លះ និងមានទំហំ ៧ម៉ែត្រ សម្រាប់ផ្លូវតូច ហើយនៅតំបន់ទីប្រជុំជន បានពង្រីកដល់ទៅ១០ម៉ែត្រ កន្លែងខ្លះដល់ទៅ២០ម៉ែត្រ តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា គម្រោងផ្លូវដែលបានកំពុងអភិវឌ្ឍន៍នៅក្នុងស្រុកពេជ្រាដានាពេលកន្លងទៅនឹងពេលនេះគឺជាថវិការរបស់ជាតិ ដោយកើតចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល សម្រាប់ផ្តល់មកតាមស្រុកនិមួយៗ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានជួយសម្រួលចរាចរណ៍នឹងសេដ្ឋកិច្ចប្រជាពលរដ្ឋ។ ចុះហេតុអ្វីលោក វណ្ណា ម៉ាប់ ដែលជាអភិបាលស្រុក មិនប្រាប់បណ្តាញសារព័ត៌មានក្នុងខេត្តផ្សាយពីការចំណាយទឹកប្រាក់ឱ្យបានដឹងដល់មហាជន ឲ្យបានទូលំទូលាយ ដើម្បីពលរដ្ឋឃើញពីការគិតគូយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដល់ប្រជាពលរដ្ឋតាមមូលដ្ឋានផង
ឬក៏លោកមានចេតនា បង្អាក់ពាក្យអរគុណសន្តិភាព ដល់ពលរដ្ឋ? ? ? ។
ពាក់ព័ន្ធករណីគម្រោងផ្លូវបេតុងខាងលើនេះ លោក ឃិនសុខន នាយកប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃបានសុំការបកស្រាយពីលោកវណ្ណា ម៉ាប់តាមប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃទី២៣ឧសភា២០២៥ លោក ចូលមើលចូលស្តាប់ តែលោកមិនឆ្លើយតប។ មកដល់ព្រឹកថ្ងៃទី២៦ឧសភា២០២៥នេះ លោក ឃិន សុខន នាយកប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃបានខលតាមទូរស័ព្ទម្តងទៀត ខលចូលតែមិនមានអ្នកទទួល។
ទោះជាយ៉ាងណាក្ដី! ពលរដ្ឋសុំស្នើយ៉ាងទទូចដល់ឯកឧត្ដម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
.ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ.ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា-សូមមេត្តាចាត់អធិការកិច្ចស៊ើបអង្កេតលើករណីផ្លូវបេតុងនេះផងទាន៕
((សូមបញ្ជាក់ថា រាល់ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិៈគន់នឹងស្ថាបនា
- បើសិនជាអង្គភាពយើងខ្ញុំ ផ្សាយទៅហើយ ធ្វើឲ្យប៉ះពាល់ ដល់សេចក្តីថ្លៃថ្នូរ សូម ប្ដឹង មកការិយាល័យកណ្តាល យើងខ្ញុំ តាមរបប សារព័ត៌មាន យើងខ្ញុំ រង់ចាំទទួល ការបកស្រាយ និងផ្សាយជូន រាល់ម៉ោងធ្វើការ ។
- ខ្ញុំបាទសូមអរគុណ រាល់ការតាមដាន នឹងអានខ្លឹមសាររបស់អង្គភាពព័ត៌មានយើងខ្ញុំ តាំងពីដើម រហូតដល់ចប់ ខណៈពេលនេះ ខ្ញុំបាទ និងក្រុមការងារ សូមអរគុណ និងសូមលំឱនកាយគោរពលា))។
Post a Comment