Top News

កិច្ចប្រជុំទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ នៅឃុំជីរោទ៍ទី២មានការអនុវគោលការរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងមហាផៃបានយ៉ាងល្អ



(ត្បូងឃ្មុំ)នៅព្រឹកថ្ងៃទី២៩ឧសភា២០២៥នៅសាលាឃុំជីរោទ៍ទី២មានពិធីបើកកិច្ចប្រជុំទទួលសំណើរប្រកួតប្រជែងដាក់សំណើដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក សេង សុខខឿន អភិបាលរងស្រុកត្បូងឃ្មុំ នៃកិច្ចសន្យាគម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង៦០៥មទទឹង៤នឹងទទឹង៤.៥ម កម្រាស០.១៥មក្នុងនោះមានអំពូលបំភ្លឺសាធារណៈប្រើពន្លឺព្រះអាទិត្យចំនួន៦កន្លែង ក្នុងតម្លៃប៉ាន់ស្មាន៣៥១.៦៦៣.០៦០រៀល។


ក្នុងពិធីនោះគេបានឃើញលោក ជា ប៊ុនពៅ មេឃុំជីរោទ៍ទី២អាននៅសេចក្តីសម្រេចរបស់

អគ្គៈនាយកនៃអគ្គៈនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដែលហាមដាច់ខាតចំពោះក្រុមហ៊ុនណាដែលមានឈ្មោះ នៅក្នុងបញ្ជីខ្មៅ រួមតែមួយរបស់ក្រសួងមហាផ្ទៃ  ដែលបានផ្សព្វផ្សាយ (សម្រេច)ជូនមកថ្នាក់ខេត្តហើយ នៅតែមកចូលដាក់សំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់  (គឺ)លោកមិនទទួលឬបើកសំណើនោះទេ។ 


នៅក្នុងកិច្ចប្រជុំទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំជីរោទ៍ទី២នោះគេបានឃើញក្រុមហ៊ុនចំនួន៤ដែលបានដាក់សំណើប្រកួតប្រជែងដេញថ្លៃ។ 


ទី.១ក្រុម ហ៊ន់ សោភ័ណ្ឌ អ្នកដេញថ្លៃហ៊ន់ សោភ័ណ្ឌ អ្នកដេញថ្លៃហ៊ន់ សោភ័ណ្ឌ។  

ទី.២ក្រុមហ៊ុនស្រ៊ុន  លាងស៊ីមអ្នកដេញថ្លៃយឺផល្លា។ 

ទី.៣ក្រុមហ៊ុន អ៊ុំចន្ថាអ្នកដេញថ្លៃ ឈិត សុភាព។ 

ទី.៤ក្រុមហ៊ុន លីឈួន អ្នកដេញថ្លៃ ស៊ាពូន។ 


....ជាលទ្ធផល គណៈកមមាការលិទ្ធកម្មបើកសំណើដេញថ្លៃនិងវាយតម្លៃទាបទីមួយបានទៅក្រុមហ៊ុន លីឈួនក្នុងតម្លៃទាបជាងគេ ស្មើនឹង ៣៤៦.០៥០.០០០រៀល។ 

យោង! :ច្បាប់ សៀវភៅណែនាំរបស់ក្រសួងមហាផ្ទៃ(ហៅកាត់) គ.ជ.អ.ប ជំពូកទី៣ ស្ដីពី កិច្ចលទ្ធកម្មឃុំសង្កាត់ និង ការគ្រប់គ្រងកិច្ចសន្យា ឆ្នាំ២០១៧ 

- ប្រធានគណៈកម្មកាលទ្ធកម្ម បានប្រកាសអានខ្លឹមសារក្រមសីលធម៌ ស្ដីពីលទ្ធកម្មឃុំសង្កាត់ និងទទួលយកលទ្ធផលតម្លៃទាបទីមួយ ក្រោយពីបានបើកសំណើដេញថ្លៃប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិក្នុង ពិធីទទួលសំណើរដេញថ្លៃនៅឃុំជីរោទ៍ទី២ដែល

 មានការប្រកួតប្រជែងដេញថ្លៃប្រកបដោយតម្លាភាព សុក្រឹត យុត្តិធម៌ មិនមានការគប់គិត បង្ខិតបង្ខំ ពីបុក្គល ស្ថាប័នពាក់ព័ន្ធឬមន្ត្រីណាមួយនោះឡើយ។ 


អង្គភាពសារព័ត៌មាន.រាល់ថ្ងៃ.សូមជម្រាបដល់ក្រុមហ៊ុនអ្នកទទួលការទាំងឡាយដែលបានចូលរួមប្រកួតប្រជែង ពុំបានជោគជ័យនៃលទ្ធផលដែលប្រធានគណៈកម្មការលទ្ធកម្មប្រកាសទទួលយក ពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំជីរោទ៍ទី២! សូមមេតាចូលរួមតាមដាន ពិនិត្យក្រុមហ៊ុនដែលដេញថ្លៃឈ្នះនោះ នឹងចុះកិច្ចសន្យាអនុវត្តគម្រោងនោះឲ្យបានត្រឹមត្រូវផង  ថា តើគាត់អនុវត្តគម្រោងទទួលបានលទ្ធផលមានគុណភាព  ស្របតាមបទដ្ឋានបច្ចេកទេស នៃការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ដែរឬទេ? ។

-ព្រោះ គម្រោងផ្លូវទាំងនោះគឺជាសមិទ្ធផលរបស់បងប្អូនប្រជាពលរដ្ឋនៃមូលដ្ឋានឃុំជីរោទ៍ទី២របស់បងប្អូនទាំងអស់គ្នាហើយបាទ!។

 


((សូមបញ្ជាក់ថា រាល់ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំ  ខ្ញុំសូមថ្លែងអំណរគុណចំពោះគណៈកម្មការលទ្ធ បានរៀបចំកម្មវិធីប្រកួតប្រជែងដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់នេះប្រកបដោយតម្លាភាព សុក្រឹត យុត្តិធម៌ មិនមានការគប់គិត បង្ខិតបង្ខំ ពីបុក្គល ស្ថាប័នពាក់ព័ន្ធ ឬ មន្ត្រីឡើយ។


- ខ្ញុំបាទសូមអរគុណ រាល់ការតាមដាន នឹងអានខ្លឹមសាររបស់អង្គភាពព័ត៌មានយើងខ្ញុំ តាំងពីដើម រហូតដល់ចប់ ខណៈពេលនេះ ខ្ញុំបាទ និងក្រុមការងារ សូមអរគុណ និងសូមលំឱនកាយគោរពលា))។





Post a Comment

Previous Post Next Post

Kdaily-news ads