Top News

ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញលំដាប់ការសុីណូមួយកន្លែង បើកដំណើរការយ៉ាងរលូន សមត្ថកិច្ចក្នុងមូលដ្ឋានហាក់មិនអើពើ”



ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញលំដាប់ការសុីណូមួយកន្លែង បើកដំណើរការយ៉ាងរលូន សមត្ថកិច្ចក្នុងមូលដ្ឋានហាក់មិនអើពើ”


( ភ្នំពេញ )៖ ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញលំដាប់កាស៊ីណូមួយកន្លែង បើកទទួលភ្ញៀវចូលលេងយ៉ាងគគ្រឺក គគ្រេង ហាក់មិនខ្លាចញញើតនិងសមត្ថកិច្ច សោះឡើយ ដែលមានទីតាំង ខាងលើ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់លោក ឧត្តមសេនីយ៍ឯក ជួនណារិនស្នងការនគរបាលរាជធានីពេញ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ និងលោក ទៀង ចន័សា អធិការខណ្ឌដូនពេញ ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗទៀត។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក/ក្រុង/ខេត្ត, ណាមិនហ៊ានក្នុងការទប់ស្កាត់ និងមិនបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ! អាជ្ញាធរនិងសមត្ថកិច្ច ទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕








Post a Comment

Previous Post Next Post

Kdaily-news ads