Top News

ស្ត្រីម្នាក់ ជិះម៉ូតូទាក់ខ្សែភ្លើងដែលធ្លាក់កាត់ទទឹងផ្លូវ បណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង


ស្ត្រីម្នាក់ ជិះម៉ូតូទាក់ខ្សែភ្លើងដែលធ្លាក់កាត់ទទឹងផ្លូវ បណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង


ភ្នំពេញ៖ ស្ត្រីម្នាក់បានដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជិះម៉ូតូទៅទាក់ខ្សែរភ្លើងដែលធ្លាក់កាត់ទទឹងផ្លូវ នៅផ្លូវភ្នំពេញ-ហាណូយ កាលពីវេលាម៉ោង ៥:៥០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចជិតក្រែនភ្នំពេញ លើផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ រស សុខកញ្ញា ភេទស្រី អាយុ៣០ឆ្នាំ រសនៅផ្ទះក្នុងសង្កាតឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

យោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះបានជិះម៉ូតូម៉ាក ស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AK-8487 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមធ្យម លុះជិះមកដល់ចំណុចកើតហេតុខាងលើជិតច្រកបត់ចូលក្រែនភ្នំពេញ ស្រាប់តែមានខ្សែរភ្លើងមួយខ្សែបានធ្លាក់មកកាត់ទទឹកផ្លូវ ធ្វើឲ្យនារីរងគ្រោះជិះទាក់បណ្តាលឲ្យដួលបោកក្បាលនៅហ្នឹងផ្លូវស្លាប់ភ្លាមៗ។ ពេលនោះដែរប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ក៏បានទាក់ទងទៅមន្ត្រីសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។ 

ក្រោយពីសមត្ថកិច្ចមូលដ្ឋានសង្កាត់ឃ្មួញចុះដល់ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះទៅរក្សាទុក។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារ៕









Post a Comment

Previous Post Next Post

Kdaily-news ads