Top News

បុរសដែលសម្លាប់សង្សា យកសពមកចងក.នៅខណ្ឌពោធិ៍សែនជ័យ បានចូលសារភាពកំហុសនៅ ខេត្តសៀមរាប!



 បុរសដែលសម្លាប់សង្សា យកសពមកចងក.នៅខណ្ឌពោធិ៍សែនជ័យ បានចូលសារភាពកំហុសនៅ ខេត្តសៀមរាប!


(សៀមរាប)៖ ទីបំផុតអំពើឃាតកម្មសម្លាប់សង្សាខ្លួនឯង រួចយកសពនាង ទៅចង ភ្ជួរក្នុងបន្ទប់ទឹក ។
ដើម្បីបង្វែទៅជាករណីអត្តឃាត នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ!។
បុរសជាជនដៃដល់ បានចូលខ្លួនសារភាពកំហុស នៅចំពោះមុខនគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ ភុំ ផា អាយុ២០ឆ្នាំ នៅភូមិអូរគគីកណ្ដាល ឃុំលំលង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជាមួយគ្នានោះជនសង្ស័យបានប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៩៖០០នាទី ខ្លួនបានធ្វើសកម្មភាព ច្របាច់កសង្សាឈ្មោះ សុិម ម៉ារ៉ាឌី រហូតដល់ស្លាប់ នៅក្នុងបន្ទប់ជួលរបស់ខ្លួន ស្ថិតនៅខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ។

បន្ទាប់មកខ្លួនបានយកសព ជាសង្សាទៅចងកនៅទ្វារបន្ទប់ទឹក ហើយខ្លួនបានដេកនៅក្នុងបន្ទប់ កើតហេតុចំនួន១យប់ ។
លុះវេលាម៉ោងប្រហែល០៥ទៀបភ្លឺ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ខ្លួនបានធ្វើដំណើរមកខេត្តឧត្តរមានជ័យ ។

ហើយស្នាក់នៅបានចំនួន១យប់ រហូតដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៩៖០០នាទី ខ្លួនបានធ្វើដំណើរមកស្រុកក្រឡាញ់ ខេត្តសៀមរាប។
មូលហេតុដែលរូបគេ ដាច់ចិត្តសម្លាប់មនុស្សដែលខ្លួន ស្រលាញ់បែបនេះ ដោយសារឈ្លោះប្រកែកគ្នាខ្លាំង។

សូមជម្រាបថា៖ ស្ដ្រីម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់ ដោយចងក ហើយគ្រួសារសង្ស័យថា ជាករណីឃាតកម្ម ។
ដែលសម្លាប់រួចយកសពទៅចងកព្យួរក្នុងបន្ទប់ជួលលេខ៣៧ ជាន់ទី១ ផ្ទះជួលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលនារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣។

ជនរងគ្រោះឈ្មោះ សុីម រ៉ាឌី អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិសំបួរ ឃុំព្រៃគុយ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ និងមានសង្សាឈ្មោះ ភុំ ផា អាយុជាង២០ឆ្នាំ មុខរបរកម្មកររោងចក្រជាមួយគ្នា ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុកំពុងរត់គេចខ្លួន។


ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលដែលនាងស្លាប់ បុរសជាសង្សា បានគំរាមនាងរងគ្រោះថា «គ្មានស្រឡាញ់អ្នកណាក្រៅពីរូបគេទេ ពុំនោះទេ គេនឹងសម្លាប់ចោល។
បើខ្លួនយកនាងមិនបានទេ នរណាក៏យកមិនបានដែរ»។

បច្ចុប្បន្ន ជនដៃដល់ត្រូវសមត្ថកិច្ចខេត្តសៀមរាប បញ្ជូនមករាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕






Post a Comment

Previous Post Next Post

Kdaily-news ads