Top News

អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋទាំងព្រឺក បណ្តាលមកធ្លាក់កម្ទេចធូបផ្សារដែក បង្ករក្លាយទៅជាអគ្គីភ័យ..!

 


អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋទាំងព្រឺក បណ្តាលមកធ្លាក់កម្ទេចធូបផ្សារដែក បង្ករក្លាយទៅជាអគ្គីភ័យ..!


ភ្នំពេញ៖ នៅវេលាម៉ោង​ ០៨និង៤០នាទីព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ មានករណីអគ្គីភ័យមួយ​កន្លែងកើតឡើងនៅចំណុចផ្ទះគ្មានលេខផ្លូវ៥៣បេតេ ក្រុម៧ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំបន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមរបាយរបស់សមត្ថកិច្ចនិងអាជ្ញាធរបានឲ្យដឹងថា៖ ម្ចាស់ផ្ទះឈ្មោះ: យន់ បញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ។

-មុខរបរ: បុគ្គលិកក្រុមហ៊ុន  

-ជាងផ្សារដែក ឈ្មោះ ម៉ែន ណារ៉ុង ភេទ ប្រុស អាយុ៤៣ឆ្នាំជនជាតិខ្មែរ  មុខរបរ ជាងផ្សារដែក ស្នាក់នៅផ្ទះលេខ៤៣៩ ផ្លូវលេខ២៤បេតេ ភូមិត្នោជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មូលហេតុ: ជាងផ្សារដែកធ្លាក់កម្ទេចធូបផ្សារដែកបង្កជាអគ្គិភ័យ ។

-ប្រភេទសំណង់:  ថ្មបេតុង ទំហំ ០៥ម៉ែត្រ X ១២ម៉ែត្រ។

-ខូចខាតសម្ភារៈ ឆេះបន្ទប់ជាន់ឡៅតឿចំនួន ០១បន្ទប់ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក្នុងបន្ទប់អស់ទាំងស្រុងនិងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។


-ស្លាប់​មនុស្ស​ :​ គ្មាន  

-របួស​មនុស្ស​: ចំនួន ០១នាក់ (របួសស្រាល) ឈ្មោះ ស ចាន់តារ៉ា ភេទប្រុស អាយុ ២៥ មុខរបរ បុគ្គិលក្រុមហ៊ុន ។

-​រថយន្តការិ.​អគ្គិភ័យ​ :​ ចំនួន ០៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើរនឹង  ១២ម៉ែត្រគូប ។

-រថយន្តជំនួយ: រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ។

​-​ ពន្លត់ចប់​ :​ នៅម៉ោង ០៩នឹ៣០នាទីព្រឹក នាថ្ងៃខែ ឆ្នាំដដែល។









Post a Comment

Previous Post Next Post

Kdaily-news ads