Top News

ករណីចាប់ជនជាតិចិន បង្ខាំងទុកនិងចងដៃជើង យកទៅទម្លាក់ចោលក្នុងប្រឡាយ សមត្ថកិច្ចឃាត់ខ្លួនបាន៧នាក់!

 



ករណីចាប់ជនជាតិចិន បង្ខាំងទុកនិងចងដៃជើង យកទៅទម្លាក់ចោលក្នុងប្រឡាយ សមត្ថកិច្ចឃាត់ខ្លួនបាន៧នាក់!

លោកឧត្តមសេនីយ៍ឯក សរ រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មាន ឱ្យដឹងកាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកាថាៈ កម្លាំងនគរបាលខេត្ត បានស្រាវជ្រាវចាប់ក្រុមជនសង្ស័យប្រុសស្រីចំនួន៧នាក់។
ក្នុងនោះមានចិន២នាក់ និងខ្មែរ៥នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្ស និងចងដៃជនរងគ្រោះយកទម្លាក់ចូលក្នុងប្រឡាយ។

លោកស្នងការបានបន្តថា ជនសង្ស័យទាំង៧នាក់មានចិន២នាក់ ឈ្មោះ LU DONG DONG និងឈ្មោះ SUN ZHONGHUA។
រីឯខ្មែរ៥នាក់ឈ្មោះ ប៉ិកតុលា-នៅ ឡាយ- ចត់ ហិង្សា-សុខ មិច-និងឈ្មោះ ខន ដាលីន ភេទស្រី។ពួកគេមានអាយុពី២៣ដល់៣៧ឆ្នាំ ស្នាក់នៅក្រុង/ខេត្តព្រះសីហនុ។

ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង-អាវុធខ្លី៣ដើម-គ្រាប់កាំភ្លើងចម្រុះចំនួន៨៩គ្រាប់-ខ្នោះដៃ២គូ-រថយន្ត៣គ្រឿង និងសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួន។
បន្ទាប់មកសមត្ថកិច្ចបានយកសាកសួរ ហើយកសាងសំណុំរឿងនឹងបញ្ជូនទៅតុលាការ។
ចំពោះបក្ខពួកជនសង្ស័យកំពុងរត់គេចខ្លួន ផ្នែកជំនាញបានបន្តការ ស្រាវជ្រាវស្វែងរកចាប់បន្ថែមទៀត៕




Post a Comment

Previous Post Next Post

Kdaily-news ads