Top News

ជិះកង់ឌុបគ្នាធ្លាក់លូទឹកស្អុយ បាត់ខ្លួនម្នាក់ នៅខណ្ឌឫស្សីកែវ

 


ជិះកង់ឌុបគ្នាធ្លាក់លូទឹកស្អុយ បាត់ខ្លួនម្នាក់ នៅខណ្ឌឫស្សីកែវ


ភ្នំពេញ ក្មេងប្រុសពីរនាក់ដែលជាបងប្អូនបង្កើតនឹងគ្នា បានជិះកង់ឌុបគ្នា ដល់ចំណុចកើតហេតុបានចាប់ហ្វ្រាំងរអិលអិលធ្លាក់ចូលប្រឡាយលូទឹកស្អុយ បណ្ដាលឲ្យបាត់ខ្លួនម្នាក់ និងរស់ម្នាក់ នៅវេលាម៉ោង ៣:២០នាទីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។




យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុក្មេងប្រុសទាំង ២នាក់ បានជិះកង់ឌុបគ្នា លុះមកដល់ចំណុចកើតហេតុបានជួបនឹងរថយន្តមកពីខាងមុខក៏បានចាប់ហ្វ្រាំងបណ្ដាលឲ្យរអិលធ្លាក់ចូលប្រឡាយលូទឹកស្អុយតែម្តង។ ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ សុខ វីហ្សា អាយុ១១ឆ្នាំ ជាសិស្ស រស់រានមានជីវិត និងឈ្មោះ សុខ វិច្ឆិកា អាយុ ៦ឆ្នាំ ជាសិស្ស កំពុងបាត់ខ្លួន។ 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវកំពង់ស្នើសុំសម្មត្ថកិច្ចជំនាញដើម្បីស្វែងរកក្មេងដែលបាត់ខ្លួន៕













Post a Comment

Previous Post Next Post

Kdaily-news ads