Top News

ឃាត់ខ្លួនស្ត្រី ២នាក់ ក្នុងចំណោម៣នាក់ បន្លំលួចខ្សែ ក និងលូកហោប៉ៅ ក្នុងពេលព្រះធម្មវនវាសី ចន្ទ មុនី សម្ដែងព្រះធម៌ទេសនា នៅស្រុកព្រៃនប់

ឃាត់ខ្លួនស្ត្រី ២នាក់ ក្នុងចំណោម៣នាក់ បន្លំលួចខ្សែ ក និងលូកហោប៉ៅ ក្នុងពេលព្រះធម្មវនវាសី ចន្ទ មុនី សម្ដែងព្រះធម៌ទេសនា នៅស្រុកព្រៃនប់


ខេត្តព្រះសីហនុ ៖ បង្ក្រាបបានជនឆ្លៀតឳកាស ក្រុមចោរដៃស្អិត មួយក្រុម ក្នុងករណីលួចខ្សែ.ក លួចកាបូប និងលូកហោប៉ៅ ក្នុងពិធីនិមន្តមកសម្តែងធម្មទេសនា និងប្រោសព្រំសេរីមង្គលរបស់ព្រះធម្មវនវាសី ចន្ទ មុនី នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។


សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួន រួមមាន ៖

១. ឈ្មោះ ពេជ្រ លីលី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិព្រែកឡុង ឃុំព្រែកតា ស្រុកស្អាង ខេត្តកណ្ដាល។

២. ឈ្មោះ លក្ខណ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ខេត្តកំពង់ស្ពឺ (រត់គេចខ្លួន)។


៣.ឈ្មោះ កង ស្រីលក្ខណ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅឈូកវ៉ា១ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ ។


សមត្ថកិច្ចបានបន្តថានៅមុនពេលកើតហេតុមានជនសង្ស័យទាំង០២នាក់នេះ បានធ្វើសកម្មភាពលួចដោះខ្សែក របស់ក្មេងប្រុសម្នាក់ឈ្មោះ មិត ពិសាល អាយុ៤ឆ្នាំ ក្នុងបន្ទុកគ្រួសារ ស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពីធ្វើសកម្មភាព កម្លាំងនគរបាលស្រុកព្រៃនប់ ដែលកំពុងប្រចាំការយាមនៅគោលដៅ បានធ្វើការបង្ក្រាបបានភ្លាមៗតែម្ដង ។


បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង បានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿងតាមនីតិវីធិច្បាប់ ៕









Post a Comment

Previous Post Next Post

Kdaily-news ads