មានអ្នករត់ការដោះលែងជនល្មើស ឈ្មោះ LI XIANG ជប់ចោទពីបទចាប់ឃុំឃាំង និងបង្ខាំងមនុស្សដើម្បីជំរិតទារប្រាក់ រួមទាំងគំរាមសម្លាប់
ភ្នំពេញ៖ ប្រភពមួយបង្ហើបថា មានគេកំពុងរត់ការដោះលែង ជនល្មើស ឈ្មោះ LI XIANG ទៅតុលាការជាថ្នូទឹកប្រាក់១២មុឺនដុល្លារអាមេរិក ខណៈជនត្រូវចោទរូបនេះ កំពុងជាប់ពន្ធនាគារបណ្តោះអាសន្ន ពីបទចាប់ ឃុំឃាំង និង បង្ខាំងមនុស្សដើម្បីជំរិតទារប្រាក់ រួមទាំងគំរាមសម្លាប់ផងដែរ ។ មិនជឿថា តុលាការ ហ៊ានដោះលែងជនពាក់ព័ន្ធបទឧក្រិដ្ឋបែបនេះទេ ។
ជនត្រូវចោទ មានឈ្មោះ LI XIANG ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ដែល ត្រូវបាននគបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សជំរិតទារប្រាក់ដោយខុសច្បាប់ និងករណីគំរាមកំហែងថានឹងសម្លាប់ តាមបណ្ដឹងរបស់ជនជាតិចិនដូចគ្នា។
សូមបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យជនជាតិចិនឈ្មោះ LI YONG ហៅ LI XIANG ភេទប្រុស អាយុ៣៨ឆ្នាំនេះ គឺកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានធ្វើឡើងតាមអំណាចដីការបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចេញ កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ហើយបានបង្គាប់ដល់កំលាំងសមត្ថកិច្ចបញ្ជូនជនសង្ស័យឈ្មោះ LI YONG ហៅ LI XIANG មកកាន់តុលាការ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
ជាលទ្ធផល ជនត្រូវចោទ ជាជនជាតិចិនរូបនេះ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារ ជាបណ្តោះអាសន្នរហូតដល់សព្វថ្ងៃ ប៉ុន្តែនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ ប្រភពបង្ហើបថា មានអ្នករត់ការទៅកាន់តុលាការជាថ្នូទឹកប្រាក់១២មុឺនដុល្លារអាមេរិក ដើម្បីដោះលែងជនល្មើសនេះឱ្យមានសេរីភាពវិញ។ ចាំមើលថា ចៅក្រមហ៊ានដោះលែងដែរទេ បើដោះលែងគឺចប់ហើយ។ យ៉ាងណាវិញ អង្គភាពយើងមិនទាន់មានការបញ្ជាក់ពីសាលាដំបូងរាជធានីភ្នំពេញនៅឡើយនោះទេ ៕ប្រភព:នគរវត្ត
Post a Comment