ប្រទះឃើញនារីស្រស់ស្អាតម្នាក់ ស្លាប់ក្នុងបន្ទប់ជួល នៅខណ្ឌពោធិ៍សែនជ័យ សង្ស័យករណីឃាតកម្ម
ភ្នំពេញ៖ នារីវយ័១៩ឆ្នាំម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់ដោយចង . ក ហើយគ្រួសារសង្ស័យថា ជាករណីឃាតកម្ម ដែលសម្លាប់រួចយកសពទៅចងកព្យួរក្នុងបន្ទប់ជួលលេខ៣៧ ជាន់ទី១ ផ្ទះជួលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលនារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ។
ជនរងគ្រោះឈ្មោះ សុីម រ៉ាឌី អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិសំបួរ ឃុំព្រៃគុយ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ និងមានសង្សាឈ្មោះ សុផា អាយុជាង២១ឆ្នាំ មុខរបរកម្មកររោងចក្រជាមួយគ្នា ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុកំពុងរត់គេចខ្លួន។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលដែលនាងស្លាប់ បុរសជាសង្សាបានគំរាមនាងរងគ្រោះថា «គ្មានស្រឡាញ់អ្នកណាក្រៅពីរូបគេទេ ពុំនោះទេ គេនឹងសម្លាប់ចោល។ បើខ្លួនយកនាងមិនបានទេ នរណាក៏យកមិនបានដែរ»។
ក្រោយមកនាងបានបាត់ខ្លួន៣ថ្ងៃមកហើយ តាំងពីវេលាយប់ថ្ងៃទីភ៥ ខែធ្នូមកម្ល៉េះ ដោយពេលនោះនាងបានធ្វើការថែមម៉ោង ហើយក្រោយពេលចេញពីធ្វើការនៅវេលាម៉ោង៧យប់ នាងបានបានខលប្រាប់ម្ដាយថា នាងនៅបន្ទប់សង្សា។ ប៉ុន្តែរហូតដល់យប់ជ្រៅ មិនឃើញត្រឡប់ទៅផ្ទះវិញ ម្ដាយបានទៅតាមរកដល់បន្ទប់កើតហេតុនោះ តែឃើញបិទទ្វារ និងចាក់សោពីខាងក្រៅទើបត្រឡប់មកផ្ទះវិញ។
លុះដល់ថ្ងៃកើតហេតុបន្ទប់ខាងលើ នៅតែជាប់សោពីខាងក្រៅដដែល ហើយបានធំក្លិនស្អុយភាយចេញក្រៅយ៉ាងចម្លែក ខណៈនោះដោយមានការសង្ស័យ ក៏បានស្នើសុំឲ្យម្ចាស់ផ្ទះជួលជួយកាត់សោគាស់ទ្វារបន្ទប់ចូលមើល ស្រាប់តែប្រទះឃើញនាងស្លាប់ដោយចងកហើមស្អុយទៅហើយទើបមានការភ្ញាក់ផ្អើលឆោឡោតែម្ដង។
ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ នគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យកោសល្យវិច័យ ហើយពុំទាន់ឲ្យដឹងពីលទ្ធផលច្បាស់លាស់នៅឡើយ៕
Post a Comment