ឃុំខ្លួនស្ត្រីមានផ្ទៃពោះ៦ខែ ក្រោយខឹងប្ដី ទិញសាំងមកដុតផ្ទះ បណ្ដាលឆេះអស់៣ល្វែង!
(សៀមរាប)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែធ្នូ បានសម្រេចឃុំខ្លួនស្ត្រីម្នាក់ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន!។
ក្រោយរូបនាងខឹងប្តី ទៅទិញសាំង៣ដប យកដុតផ្ទះ ឆេះអស់៣ល្វែង។
ហេតុការណ៍នេះ ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីយប់ថ្ងៃទី២៩ ខែធ្នូកន្លងទៅ។
មន្ត្រីនគរបាលខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ថា ស្ត្រីត្រូវចោទមានផ្ទៃពោះ៦ខែ ស្ត្រីរូបនេះខឹងប្តីថា មិនព្រមទៅយកខ្លួនពីផ្ទះឪពុកម្តាយ នៅភូមិរុន ឃុំរុនតាឯក ស្រុកបន្ទាយស្រី។
ពេលខឹងខ្លាំងក៏ត្រឡប់មកដល់ផ្ទះរបស់ខ្លួនវិញ បានទិញសាំង៣ដបយកមកចាក់ដុតផ្ទះ បំណងសម្លាប់ខ្លួន តែឃើញភ្លើងក្តៅពេក ម្យ៉ាងអាណិតកូនក្នុងផ្ទៃ ក៏រត់គេចបាត់ បណ្ដាលឱ្យភ្លើងឆេះរាលដាលអស់៣ល្វែង រួមទាំងទ្រព្យសម្បតិ្តជាច្រើន។
គ្រោះអគ្គិភ័យនេះ បានឆេះបំផ្លាញផ្ទះអស់ចំនួន៣ល្វែង ដែលម្ចាស់ផ្ទះឈ្មោះ ផាយ សុខុម អាយុ៤៤ឆ្នាំ។
សរុបជាទឹកប្រាក់ប្រមាណ៤០.០០០ដុល្លារ ជាមួយសម្ភារកសិកម្មជាច្រើន។
ឈ្មោះ អ៊ិត ដាវីត អាយុ៣៣ឆ្នាំ ប្រពន្ធឈ្មោះ សេង វ៉ាន់ឌី អាយុ២៨ឆ្នាំសរុបជាទឹកប្រាក់ប្រមាណ១០.០០០ដុល្លារ៕
Post a Comment