Top News

អគ្គិភ័យឆាបឆេះផ្ទះ១ខ្នងនៅខណ្ឌសែនសុខ បណ្តាលឱ្យស្លា.ប់ស្ត្រីម្នាក់ និងម្នាក់ទៀតរបួសធ្ងន់..



អគ្គិភ័យឆាបឆេះផ្ទះ១ខ្នងនៅខណ្ឌសែនសុខ បណ្តាលឱ្យស្លា.ប់ស្ត្រីម្នាក់ និងម្នាក់ទៀតរបួសធ្ងន់


ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅតាមផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នេះ បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារជាប់គាំងនៅក្នុងភ្លើង ខូចខាតអស់សម្ភារៈ ក្នុងផ្ទះទាំងស្រុង ។


លោកយាយដែលជាប់គាំងក្នុងផ្ទះ ហើយបាលស្លាប់ ឈ្មោះ ទ្រា អ៊ាង អាយុ៨៦ឆ្នាំ រស់នៅផ្ទះកើតហេតុ ។ចំណែកស្ត្រីរងរបួសម្នាក់ បន្ទាប់ពីក្រុមពន្លត់អគ្គិភ័យ សមត្ថកិច្ច ព្យាយាមយកចេញបាន ដឹកតាមរថយន្តសង្គ្រោះរបស់បង្អែកសែនសុខ យកទៅសង្គ្រោះអាយុជីវិត ។

បើតាមការសន្និដ្ឋាន អគ្គិភ័យខាងលើ ផ្តើមចេញពីទុស្សេខ្សែភ្លើង ឆេះរាលដល់កំប៉ុងហ្គាស បង្កឱ្យភ្លើងកាន់តែខ្លាំងឡើង សន្ធោសន្ធៅ ហើយផ្ទះដែលរងនូវភ្លើងឆេះ សង់ពីឈើប្រក់ស័ង្កសី ត្រូវបានខូចខាតអស់សម្ភារៈ ទាំងស្រុង។ ក្នុងហេតុការណ៍ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿងចេញទៅអន្តរាគមន៍ ៕






Post a Comment

Previous Post Next Post

Kdaily-news ads