Top News

ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសថ្នាំញៀនជិត ៤គីឡូក្រាម

 


ខេត្តតាកែវ៖ អាវុធហត្ថខេត្តតាកែវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់រកឃើញថ្នាំញៀនសរុបជិត ៤ គីឡូក្រាម និងសម្ភារមួយចំនួន ក្នុងប្រតិបត្តិការ កាលពីថ្ងៃទី៩ និងថ្ងៃទី១០ ខែមករា ធ្នាំ២០២៤ នៅពីរទីតាំងផ្សេងគ្នា គឺនៅចំណុចរោងខាងត្បូងផ្ទះ ស្ថិតនៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី និងចំណុចរោងស័ង្កសី ជើងភ្នំតាម៉ៅ ស្ថិតនៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។


យោងតាមរបាយការណ៍របស់ កងរាជអាវុធហត្ថខេត្តតាកែវ ប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆែម ជាតិ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ ចំណែកឈ្មោះ ស សុងឃៀង ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជាមេខ្លោងជួញដូរគ្រឿងញៀន កំពុងរត់គេចខ្លួន ។

របាយការណ៍បញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងបានរកឃើញថ្នាំញៀនសរុបជិត ០៤ គីឡូក្រាម ដែលជនសង្ស័យជីកកប់ក្រោមដី និងលាក់ទុកក្នុងធុងបាស់ ក្នុងរោងស័ង្កសី នៅទីតាំងខាងលើ រួមតាំងសម្ភារមួយចំនួន ជនសង្ស័យដែលឃាត់ខ្លួន ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីអនុវត្តវិធានការច្បាប់ ចំណែកមេខ្លោងដែលកំពុងរត់គេចខ្លួន កម្លាំងកំពុងស្រាវជ្រាវបន្ត ៕







Post a Comment

Previous Post Next Post

Kdaily-news ads