Top News

សង្ស័យខ្យល់គរ កម្លាំងអាវុធហត្ថមួយរូប ពលីជីវិត ក្នុងបន្ទាយខេត្តស្ទឹងត្រែង..



សង្ស័យខ្យល់គរ កម្លាំងអាវុធហត្ថមួយរូប ពលីជីវិត ក្នុងបន្ទាយខេត្តស្ទឹងត្រែង


ស្ទឹងត្រែង៖ កម្លាំងអាវុធហត្ថមួយរូប បានពលីជីវិតនៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្នុងបន្ទាយអាវុធហត្ថខេត្តស្ទឹងត្រែង ស្ថិតក្នុងក្រុងស្ទឹងត្រែង។ នេះបើយោងតាមលោកឧត្តមសេនីយ៍ អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង។ 

លោកឧត្តមសេនីយ៍ អៀង វ៉ាន់ឌី បានឲ្យដឹងថា សពកម្លាំងអាវុធហត្ថ ឈ្មោះ គង់ ខេមរា អាយុ៣៥ឆ្នាំបានដេកស្លាប់នៅកន្លែង។ លោកមេបញ្ជាការ បន្តថា ក្រោយពីធ្វើកោសល្យវិច័យដោយជំនាញ រកពុំឃើញមានមូលហេតុអ្វីនោះទេ តែវាជាករណីខ្យល់គរច្រើនជាង ព្រោះមន្ត្រីអាវុធហត្ថខាងលើ ជាមន្ត្រីល្អ ស្លូតត្រង់ មានការគោរពស្រឡាញ់ពីប្រជាពលរដ្ឋ និងកងកម្លាំងដូចគ្នា។ 

លោកឧត្តមសេនីយ៍ អៀង វ៉ាន់ឌី បានថ្លែងថា ការបាត់បង់កម្លាំងអាវុធហត្ថម្នាក់កាលពីយប់មិញ បានធ្វើឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការសម្តែងការសោកស្តាយ និងផ្ញើសារចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព ក៏ដូចជាចូលរួមរំលែកទុក្ខជាមួយកម្លាំងអាវុធហត្ថខេត្តទាំងមូលផងដែរ៕




Post a Comment

Previous Post Next Post

Kdaily-news ads