Top News

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន៥នាក់ នៅក្រុងបាវិត រកឃើញអាវុធជាច្រើនដើម និងគ្រឿងញៀនជាង២គីឡូក្រាម

 


ស្វាយរៀង៖ កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាត នៅចំណុចអាគារជួលស្នាក់នៅ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី៥-៦ ខែមករា ឆ្នាំ២០២៤។ 


នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចបានបង្ហាញមុខជនសង្ស័យទាំងនេះ។ សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតិនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៥នាក់ (ជនជាតិចិនតៃវ៉ាន់) និងចាប់យកវត្ថុតាង ថ្នាំញៀនប្រភេទកេតាមីន ចំនួន១៥កញ្ចប់ ទម្ងន់ ២២៤៥,០៦ក្រាម(២គីឡូ២៤៥,០៦ក្រាម), ថ្នាំញៀនគ្រាប់ប្រភេទអ៊ិចស្តាស៊ី ទម្ងន់ ៣៩,០១ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន ៤គ្រឿង, អាវុធវែង១ដើម គ្រាប់ ៩៥គ្រាប់ បង់២, អាវុធខ្លី២ដើម និង៨៣៣គ្រាប់ បង់៥ បំពង់ផ្ទប់សម្លេង២ដើម, ទូរសព្ទដៃ ៣១គ្រឿង, ឡេបថប ១គ្រឿង, លិខិតឆ្លងដែន ១៩ក្បាល, ប្រាក់ដុល្លារ ២០០០ដុល្លារ, រថយន្ត ២គ្រឿង ព្រមទាំងឧបករណ៍ សម្ភារមួយចំនួនទៀត។ 

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕










Post a Comment

Previous Post Next Post

Kdaily-news ads