Top News

យិៈហិៈ!លោកហាស់ វិបុល? ប្រធានមន្ទីរបរិស្ថានទើបឡើងកាន់តំណែងថ្មី ដឹកនាំមន្ត្រីក្រោមឱវាទចុះស្រាវជ្រាវ បង្ក្រាបទបល្មើសផ្ទាល់តែម្តង? អញ្ចឹងហើយ!.បានជាថ្មីៗនេះ ល្បីពេញបណ្តាញសង្គមហ្វេសប៊ុក រឿងមន្ត្រី ឧទ្យានុរៈ ដែនជម្រកសត្វព្រៃណាមលៀរ ២៣នាក់ ព្រួតគ្នាផ្តិតមេដៃប្តឹងទៅ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សង្ស័យផ្លាស់ប្តូរស្នាក់ការឈរជើងពួកគេ បាត់ផលប្រយោជន៍របស់មន្ត្រីទាំងនោះហើយមើលទៅ?



((មណ្ឌលគិរី)៖ លោកហាស់ វិបុល ប្រធានមន្ទីរបរិស្ថានដែលទើបឡើងមកកាន់តំណែងថ្មី នៃខេត្តមណ្ឌលគិរី បានធ្វើឱ្យប្រជាសហគមន៍ជនជាតិដើមភាគតិច នៅស្រុកពេជ្រាដា សម្តែងការកោតសរសើរចំពោះ ចំណាត់ការដ៏ក្តៅគគុនៅក្នុងការគ្រប់គ្រងធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ក្រោយពីលោកបានឃើញ ខ្លឹមសារអត្ថបទរបស់អង្គភាពសារព័ត៌មានរាល់ថ្ងៃ បានចុះផ្សាយជូនដំណឹងដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងការទប់ស្កាត់នឹងបង្រ្កាបបទល្មើសធនធានធម្មជាតិ កាលពីថ្ងៃទី១៩មេសាឆ្នាំ២០២៥កន្លងទៅ។ 

 

លោក ហាស់ វិបុល ក្នុងនាមជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរ  ក្រោយពីទទួលបានដំណឹងនេះភ្លាមកាលពីថ្ងៃទី២៧មេសា២០២៥នេះក្រោមការសម្របសម្រួលនិតិវិធី ដោយលោ សុង គឹមហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី លោក ហាស់ វិបុល បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ សហការជាមួយកម្លាំងមេព្រៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ចុះរុករកបទល្មើសក្នុងដែនជម្រកសត្វពៃ្រណាមលា នឹងដែនជម្រកស្រែពក. ធ្វើការតាមស្រាវជ្រាវបង្រ្កាបបានឈើអាប្រភេទជន្លង់ម្រេចនៅចំណុចភូមិពូរ៉ាដែត ស្ថិតក្នុងឃុំស្រែអំពូម ស្រុកពេជ្រាដា បានសារុបចំនួន៤០០០ដើម(ជន្លង់)។


ដោយឡែកក្នុងថ្ងៃខែឆ្នាំដ៏ដែលនេះកម្លាំងមន្ត្រីនៃមន្ទីរបរិស្ថាន ល្បាតចាប់បានម៉ាស៊ីនត្រងសុីន័រ០៣គ្រឿងក្នុងដែនជម្រកសត្វព្រៃស្រែពក។ 

 នឹងដោយឡែកមួយទៀត នៅដែនជម្រកសត្វព្រៃណាមលៀរ   បង្រ្កាបបានរថយន្តកែច្នៃ១គ្រឿងដឹកឈើអាប្រភេទធ្វើជន្លង់ម្រេច  នេះបើយោងតាមការបញ្ជាក់ប្រាប់ពីលោកហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ 


@.យោងតាមរូបភាពនឹងសកម្មភាព បទល្មើសដូចក្នុងរូបភាពដែលកម្លាំងមន្ត្រីបរិស្ថានបង្រាបបាន រួមទាំងរូបភាពដែលសហការ ជាមួយកម្លាំងមេព្រៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីនោះ  វាបានបង្ហាញ ពីទឡ្ហីករ សំអាងហេតុច្បាស់ណាស់ថា" លោក ហាស់ វិបុល ប្រធានមន្ទីរ បរិស្ថានខេត្តមណ្ឌលគិរីថ្មីរូបនេះ,  អង្គភាពសារព័ត៌មានរាល់ថ្ងៃយើងខ្ញុំ សូមឱ្យបងប្អូននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មេតាខមិនធ្វើការថ្លឹងថ្លែង នឹងសន្និដ្ឋានមើលមើ . ប្រហែល ជាលោកប្រធានធ្វើការ ផ្លាស់ប្តូរតួនាទី នឹងទីស្នាក់ការឈរជើងចាំបង្រ្កាបទបល្មើសរបស់ពួកគេ ពីកន្លែងដែលគេធ្លាប់រកលុយបានតាមរយៈការបើកដៃឲ្យមានការកាប់អាច្រៀកឈើទាំងនេះ ជាថ្នូរនឹងប្រាក់មិនបង្រ្កាបហើយមើលទៅ? ? ? ៕








Post a Comment

Previous Post Next Post

Kdaily-news ads