Top News

រដ្ឋបាលខេត្តមណ្ឌលគិរី

 


រដ្ឋបាលខេត្តមណ្ឌលគិរី

យោង ៖ -លិខិតលេខ ៤៨ សណ បស្ថ/អគព ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន។ 

     -ចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិបាលខេត្ត ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ 

តបតាមកម្មវត្ថុ និងយោងខាងលើ សូមជម្រាបជូន លោកអភិបាលក្រុង ស្រុក ជ្រាបថា ៖ ជារៀងរាល់ឆ្នាំ នៅរដូវប្រាំងចាប់ពីខែធ្នូ ដល់ខែមេសា គុណភាពខ្យល់នៅតាមបណ្តាក្រុង ស្រុក ទូទាំងខេត្ត មានការធ្លាក់ចុះ ជាពិសេសកំណើនកំហាប់ភាគល្អិតនិចលអណ្តែតក្នុងខ្យល់ (PM10 និង PM2.5) អាចមានកម្រិត លើសស្តង់ដារកំណត់ ដែលជាហានិភ័យបង្កការប៉ះពាល់សុខភាព ប្រជាពលរដ្ឋ និងបរិស្ថាន។ ប្រភព និងសកម្មភាព សំខាន់ៗដែលបង្កឱ្យមានកំណើនកំហាប់ភាគល្អិតនិចលនេះ រួមមាន ភ្លើងឆេះព្រៃ ការដុតវាលស្មៅ ការដុតសំណល់ កសិកម្ម ការដុតរានព្រៃ ការដុតគល់ជញ្ជាំង ការដុតសំរាម សំណល់រឹងនៅទីចំហ និងការឆេះនៅទីលានចាក់សំរាម ការបញ្ចេញផ្សែងពីរោងចក្រ ឧស្សាហកម្ម យានយន្ត ព្រមទាំងការហុយធូលីពីការដ្ឋានសំណង់ជាដើម។

ក្នុងន័យនេះ ដើម្បីការពារ និងទប់ស្កាត់បញ្ហាការបំពុលខ្យល់នៅក្រុង ស្រុក រដ្ឋបាលខេត្ត ស្នើ លោក អភិបាលក្រុង ស្រុក ធ្វើការណែនាំដល់រដ្ឋបាល ឃុំ សង្កាត់ ជំរុញចាត់ វិធានការទប់ស្កាត់ និងកាត់បន្ថយ ការបំពុលខ្យល់ ដូចខាងក្រោម៖

១. អប់រំ ណែនាំប្រជាពលរដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ សំណល់កសិកម្ម គល់ជញ្ជាំង សំរាមសំណល់រឹង និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហ។

២. ទប់ស្កាត់ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតសំណល់កសិកម្ម ការដុតគល់ជញ្ជាំង ការដុតសំរាម សំណល់រឹងនៅទីចំហ និងការឆេះទីលានចាក់សំរាម។

៣. ទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់។

៤. ធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំ។



Post a Comment

Previous Post Next Post

Kdaily-news ads