Top News

អភិបាលខេត្តរតនគិរី បញ្ជាឲ្យផ្អាកល្បែងឆ្នោតឡូតូនៅទូទាំងខេត្ត..



អភិបាលខេត្តរតនគិរី បញ្ជាឲ្យផ្អាកល្បែងឆ្នោតឡូតូនៅទូទាំងខេត្ត..


មណ្ឌលគីរី៖ លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ តាមប្រព័ន្ធតេឡេក្រាម បានឲ្យនគរបាលប៉ុស្តិ៍ និងអធិការទាំងអស់ ត្រូវបញ្ឈប់មិនឲ្យមានបើកល្បែងស៉ីសងតាមទូរទស្សន៍អនឡាញ(ឆ្នោតឡូតូ) នៅគ្រប់ទីតាំងទាំងអស់ផ្អាកជាបណ្តោះអាសន្ន រង់ចាំការណែនាំជាថ្មីពីប្រមុខរាជរដ្ឋាភិបាល។


ការមានប្រសាសន៍បែបនេះរបស់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បន្ទាប់ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យអភិបាលគណៈអភិបាលរាជធានី ខេត្ត បានចេញបទបញ្ជាឲ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណក្នុងការផ្តល់សិទ្ធិបើកទីតាំងល្បែងផ្សងសំំណាងបន្ថែមនៅតាមមូលដ្ឋាន ជាមួយគ្នានោះបានឲ្យគណៈ កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចំណុះឲ្យក្រសួងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយសមត្ថកិច្ចអាជ្ញាធរ រួមបណ្តាអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញ រួមទាំងគោលការ និងការគ្រប់គ្រងល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស។


គួរបញ្ជាក់ផងដែរថា ល្បែងឆ្នោតឡូតូតាមទូរទស្សន៍អនឡាញមួយចំនួនតូចមានច្បាប់អាជ្ញាប័ណ្ណចេញពីក្រសួងហិរញ្ញវត្ថុ ប៉ុន្តែឆ្នោតឡូតូមួយចំនួនទៀតមិនមានច្បាប់ត្រឹមត្រូវនោះទេ ជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតឡូតូដែលមានច្បាប់ត្រឹមត្រូវ ពោល គឺថតចម្លងពីគ្នាដែលមានច្បាប់អាជ្ញាប័ណ្ណចេញពីក្រសួងហិរញ្ញវត្ថុ ពេលសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានសួរនាំថាមានអាជ្ញាប័ណ្ណដែរ៕






Post a Comment

Previous Post Next Post

Kdaily-news ads