ក្រោមឥទ្ធិពលគ្រៀងញៀនតន្ត្រីករម្នាក់បានយកកាបិតចិត្តបន្លែចាក់បំពង់ករសម្លាប់ខ្លួន
តន្រ្តីករម្នាក់បានទាញកាំបិតចិតបន្លែចាក់ទម្លុះបំពង់ករខ្លួនឯងប៉ុនប៉ងសម្លាប់ខ្លួន ក្រោយពីរូបគេរង នៅឥទ្ធិពលនឹងការប្រើប្រាស់គ្រឿងញៀន តែត្រូវបានក្រុមគ្រួសារឃើញទាន់យកទៅសង្គ្រោះនៅ មន្ទីរពេទ្យខេត្តទាំងកាំបិតជាប់នឹងបំពង់ករ ប៉ុន្តែដោយសារសភាពធ្ងន់ធ្ងរ គ្រួសារបានបញ្ជូនរូបគេទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញបន្ត។
ប្រភពពីសាច់ញាតិជនរងគ្រោះបញ្ជាក់ថាតាមព័ត៌មានបឋមតន្រ្តីកររូបនេះបានរួចផុតជីវិតហើយកាលពីថ្ងៃទី១៥ខែកុម្ភៈក្រោយពីគ្រូពេទ្យបានវះកាត់យកាំបិតចេញដោយជោគជ័យ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនដែលប៉ងធ្វើអត្តឃាត ដោយប្រើវិធីយកកូនកាំបិតចាក់កខ្លួនឯងត្រូវគេស្គាល់ថា ឈ្មោះ ស គិរី ប្រុសអាយុ៤២ឆ្នាំ ជាតន្ត្រីករ រស់នៅចំណុចកើតហេតុក្នុងភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបង។ ថ្ងៃកើតហេុតុនាវេលាម៉ោងជាង៧ព្រឹក ថ្ងៃទី១៤កុម្ភៈ ជាថ្ងៃបុណ្យនៃ សេចក្តីស្រលាញ់ ជននេះបានយកកូនកាំបិតចិតបន្លែ ចាក់កខ្លួនឯងលិចកប់ចូលបាត់ផ្លែកាំបិត តែមិនទាន់ស្លាប់ទេ ហើយត្រូវបានបងប្អូនឃើញទាន់ ក៏បានដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះបន្ទាន់។
នាយផ្នែកនគរបាលយុត្តិធម៌នៃអធិការក្រុងបាត់ដំបងបានប្រាប់អ្នកព័ត៌មានឲ្យដឹងដែរថា បើតាមសេចក្ដីរាយការណ៍ពីមន្ត្រីមូលដ្ឋាន ជនរងគ្រោះហាក់ពុំមានជម្លោះជាមួយក្រុមគ្រួសារទេ មុនពេលប៉ងធ្វើអត្តឃាត តែជននេះទំនងបែកថ្នាំដល់កំរិត ។ សមត្ថកិច្ចខាងលើបន្តថា ពេលយកកូនកាំបិតចាក់បំពង់កលិចកប់ផ្លែ ជននេះមិនស្លាប់ទេ និងអាចនិយាយបានទៀតផង។
បងប្អូនបានដឹកជននេះទាំងកូនកាំបិតជាប់បំពង់ក ទៅកាន់មន្ទីរពេទ្យខេត្តភ្លាមៗ តែខាងមន្ទីរពេទ្យមិនអាចជួយសង្គ្រោះបាន ព្រោះមើលទៅផ្លែកាំបិតលិចកប់ចូលក្នុងបំពង់កជ្រៅពេក ។ ដូច្នេះ ក្រុមគ្រូពេទ្យ និងក្រុមគ្រួសារជនរងគ្រោះ ក៏បានសម្រេចបញ្ជូនជននេះទាំងកាំបិតជាប់ក្នុងបំពង់ក បន្តទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ។ ប៉ុន្តែបើតាមដំណឹងបឋមនៅព្រឹកថ្ងៃទី ១៥ កុម្ភៈ នេះ ពីក្រុមគ្រួសារបានឲ្យដឹងថា ក្រុមគ្រូពេទ្យនៅភ្នំពេញ បានជួយសង្គ្រោះ តន្ត្រីករដែលចង់ស្លាប់ខាងលើនេះ ឲ្យរួចផុតពីសេចក្ដីស្លាប់ហើយ ។
គេពុំដឹងមូលហេតុពិតប្រាកដ ដែលនាំឲ្យតន្ត្រីកររូបនេះ យកកូនកាំបិតចាក់កប៉ងធ្វើអត្តឃាតខ្លួនឯងដូច្នេះទេ។ ប៉ុន្តែបើតាមសមត្ថកិច្ច ដែលបានចុះទៅកាន់ផ្ទះជនរងគ្រោះភ្លាមៗ និង បានសាកសួរបឋម ជនរងគ្រោះរូបនេះបាននិយាយប្រាប់សមត្ថកិច្ចទាំងកាំបិតជាប់ក្នុងបំពង់កថា «មូលហេតុដែលខ្ញុំ ចាក់សម្លាប់ខ្លួន គឺ ខ្ញុំតូចចិត្តនឹងខ្លួនឯងដែលដកខ្លួនមិនរួចពីគ្រឿងញៀន» ។
សមត្ថកិច្ចបានស្រង់ចម្លើយជនរងគ្រោះទៀតថា «កាលមុនខ្ញុំធ្លាប់ប្រើប្រាសថ្នាំញៀនដែរ តែខ្ញុំដកខ្លួនផុតម្ដងទៅហើយ តែឥឡូវខ្ញុំធ្លាក់ខ្លួននឹងគ្រឿងញៀននេះទៀត រហូតដកខ្លួនមិនបាន ទើបខ្ញុំតូចចិត្តចង់សម្លាប់ខ្លួនបែបនេះ»។ នេះជាសម្រង់សម្ដី ដែលសមត្ថកិច្ចបានសួរនាំជនរងគ្រោះបឋមមុនពេលបញ្ជូនជនរងគ្រោះទៅគាន់មន្ទីរពេទ្យ ។ ប៉ុន្តែរឿងពិតបែបណា នោះមានតែសាមីខ្លួន និង ក្រុមគ្រួសារផ្ទាល់ទេ ទើបជ្រាបរឿងនេះលម្អិត។
Post a Comment