Top News

អាជ្ញាធរខេត្តកំពត ដាក់បទបញ្ជាបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន



អាជ្ញាធរខេត្តកំពត ដាក់បទបញ្ជាបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន

កំពត៖ អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានដាក់បទបញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្រុង-ស្រុក ឃុំ-សង្កាត់ ទាំងអស់ក្នុងខេត្តកំពត ត្រួតពិនិត្យ គ្រប់គ្រង និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យបានល្អប្រសើរ ហើយក្នុងករណីមិនគោរពបទបញ្ជានេះ និងត្រូវប្រឈមចំពោះមុខច្បាប់។

ឯកឧត្តមបានលើកឡើងថា ដោយទទួលបានបទបញ្ជាពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងស៊ីសង់គ្រប់ប្រភេទ ដើម្បីរឹតបន្តឹងការគ្រប់គ្រងទីតាំងបើកល្បែងឱ្យបានត្រឹមត្រូវច្បាស់លាស់នោះ លោកបានបញ្ជាត្រង់ទៅអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ នៅតាមបណ្តាក្រុង-ស្រុក និងឃុំ-សង្កាត់ ទាំងអស់ទូទាំងខេត្ត ត្រូវយកបទបញ្ជានេះទៅអនុវត្តឱ្យមានប្រសិទ្ធភាព ហើយក្នុងករណីល្មើសបទបញ្ជា និងត្រូវប្រឈមមុខជាមួយផ្លូវច្បាប់។ ម្យ៉ាងវិញទៀតក្នុងករណីមានជនណា កាង ឬនៅពីក្រោយការបើកទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងនោះ អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ត្រូវរាយការណ៍បន្ទាន់៕




Post a Comment

Previous Post Next Post

Kdaily-news ads