Top News

Update៖ ចាប់ខ្លួនឃា.តក ដែលសម្លា.ប់ស្ដ្រីមានផ្ទៃពោះ៥ខែ សពមកដុតចោលក្នុងព្រៃនោះ បានហើយ!



(កណ្ដាល)៖ ករណីឃាតកម្ម រួមភេទរួចសម្លាប់នារីរងគ្រោះ យកសាកសព មកដុតចោលក្នុងព្រៃ ត្រូវសមត្ថកិច្ចបំបែកសំណុំរឿងបានហើយ ជនដៃដល់ជាគូស្នេហ៍ និងជនរងគ្រោះ។

ជនដៃដល់ឈ្មោះ ភឹម រតនា ហៅ គាង អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ត្រូវឃាត់ខ្លួនបាន នៅវេលាម៉ោង១៦៖៣៥នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមជម្រាបថា អំពើឃាតកម្មនេះបានកើតឡើង កាលពីវេលាម៉ោង ១៣៖៤៥ នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ និងប្រទះឃើញសាកសព នៅវេលាម៉ោង១៨៖៤០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅចំណុចតែមួយ ក្នុងព្រៃខាងជើងភូមិ ប្រហែល១១០០ម៉ែត្រ ស្ថិតក្នុងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ វ៉េង ថារី ហៅ ស្រីម៉ី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រៃល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល (ស្លាប់ដោយសាររឹកកនឹងខ្សែអង្រឹង រួចចាក់សាំងដុតចោល)។
+សាកសពមានសភាពឆេះប្រហែល៧០%។

សម្ភារៈបាត់បង់រួមមាន៖
-ម៉ូតូ០១គ្រឿងម៉ាក Honda beat ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ 1Kl-2859 ពណ៌ទឹកប៊ិចលាយស (ជារបស់ជនរងគ្រោះ)ទូរស័ព្ទដៃ០១គ្រឿងម៉ាក IPhone 6 ប្រើប្រាស់ស៊ីមលេខ ០១៥ ៦៨៤៨០១(ជារបស់ជនរងគ្រោះ)។

វត្ថុតាងចាប់យករួមមាន៖
-ទូរសព្ទ័០៣គ្រឿងម៉ាក ណូគាចុចពិល ម៉ាក OPPO ០២គ្រឿង ឆ្នាំងសាកទូរស័ព ០២។
-កាបូបស្ពាយពីក្រោយពណ៌ប្រផេះ ០១
-បន្ទះសុីមកាតស្មាតប្រើរួចចំនួន ០៣
-ប្រាក់រៀល២៧០០៛ ប្រាក់បាត០២សន្លឹក ស្មើនឹង៤០បាត។
-អាវ០២ពណ៌ក្រហម និងពណ៌ប្រផេះក្រឡាឆ្នូតដៃវែង និងខោជើងវែង០១ ពណ៌ស្លែ។
-ទឹកអប់ ០១ដប។
(វត្ថុតាងខាងលើដកហូតពីជនសង្ស័យដោយផ្ទាល់)។

សភាពរឿងហេតុ៖ កន្លងមកជនសង្ស័យ និងជនរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នា ច្រើនលើកមកហើយ។ នៅវេលាព្រឹកថ្ងៃទី១៤.០១.២០២៤ មុនពេលកើតហេតុ ជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះមករួមភេទ ជាមួយគ្នា ជនរងគ្រោះ ក៏ព្រមព្រៀងមកជួបដោយជិះមូតូមកដោយខ្លួនឯង។

បន្ទាប់មកជនសង្ស័យ ក៏មានគំនិតជាស្រេចថានឹងសម្លាប់ជនរងគ្រោះដើម្បីយកម៉ូតូ។
ក្រោយគិតរួចហើយជនសង្ស័យ ក៏បានចេញដំណើរមកជួបជនរងគ្រោះ នៅផ្លូវ៤២ តាមការណាត់ ដោយឲ្យប្អូនដឹកម៉ូតូទៅ និងបានឈប់តាមផ្លូវទិញ ខែ្សអង្រឹងនីឡុងពណ៌ត្រេអ៉ី ប្រវែងពីរម៉ែត្រ ដាក់ក្នុងហោប៉ៅខោត្រៀមទុកធ្វើសកម្មភាព។

ពេលជនរងគ្រោះជិះម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ីត ពណ៌ខៀវលាយស ស្លាកលេខ 1KI-2858 មកជួបជនសង្ស័យ ហើយបានឌុបគ្នាចូលផ្ទះសំណាក់ “សួគ៌ា” (នៅភ្នំបាសិត) ប្រហែលមួយម៉ោងរួមភេទជាមួយគ្នាបានសម្រេចមួយដង។

បន្ទាប់មកក៏ចេញវិញ ដោយជនសង្ស័យជាអ្នកឌុបជនរងគ្រោះ ចេញពីផ្ទះសំណាក់នោះរកកន្លែងដែលអំណោយផល។
ដើម្បីធ្វើ,ស,ក,ម្មភាព,,ស,,ម្លា,,ប់ រួចក៏ដឹកគ្នាមកកន្លែងកើតហេតុខាងលើ ឈប់ម៉ូតូជនរងគ្រោះអង្គុយលេង។

មួយសន្ទុះក្រោយមក ពេលជនរងគ្រោះភ្លេចខ្លួន កំពុងអង្គុយចោងហោងក្បែរម៉ូតូ ជនសង្ស័យក៏យកខ្សែអង្រឹងដែលត្រៀមទុកក្នុងហោប៉ៅខោរួចជាស្រេច មកធ្វើសកម្មភាពទាក់រឹកកជនរងគ្រោះ ពីក្រោយហើយទាញបង្វិលផ្កាប់មុខមិនឲ្យរើបម្រាស់ដាច់ខ្យល់ស្លាប់ភ្លាមៗ រួចហើយជនសង្ស័យយកខ្សែទាក់កជនរងគ្រោះអូសចូលទៅក្នុងព្រៃប្រហែល៣០ម៉ែត្រ ប្រមូលស្មៅ និងមែកឈើងាប់ៗក្បែរនោះគ្របលើសពជនរងគ្រោះ រួចជិះម៉ូតូជនរងគ្រោះទៅទិញសាំង និងដែកកេះ នៅតូបលក់ក្នុងភូមិ យកសាំងមកស្រោចលើសពហើយកេះដែកកេះដុតសពជនរងគ្រោះតែម្តង ភ្លាមៗនោះជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់យកទៅលក់នៅភ្នំពេញ។

-ក្រោយទទួលព័ត៌មានប្រទះឃើញសព កម្លាំងជំនាញ អ.ហ ខេត្តកណ្តាល និងស្រុកអង្គស្នួល ចំនួន ១៥ នាក់មធ្យោបាយរថយន្ត ០៣ គ្រឿង ម៉ូតូ ០៤ គ្រឿង ដឹកនាំដោយលោក វ/ឯ ទូច អុីណាន មេបញ្ជាការរងខេត្ត បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យបាន និងបានសហការជាមួយជំនាញស្នងការដ្ឋានស្រាវជ្រាវនិងបង្រ្កាបបទល្មើស អ.ហ.ផ.ទ ខេត្តបន្ទាយមានជ័យ (អ.ហ ក្រុងប៉ោយប៉ែត) និងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឈានដល់ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យឈ្មោះ ភឹម រតនា ហៅ គាង បាននៅវេលាម៉ោង១៦៖៣៥នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថាៈ ខ្លួនពិតជាបានរៀបចំគម្រោងសម្លាប់ជនរងគ្រោះយកម៉ូតូជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្ន៖ ជនសង្ស័យ រួមនឹងវត្ថុតាងឃាត់ខ្លួននៅ មូលដ្ឋាន អ.ហ ស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿង និងកំពុងបន្តនីតិវិធី៕







Post a Comment

Previous Post Next Post

Kdaily-news ads