Top News

អាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្មចំនួន ៥នាក់ និងវត្ថុតាងមួយចំនួន..



អាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្មចំនួន ៥នាក់ និងវត្ថុតាងមួយចំនួន..!


ព្រៃវែង៖ ជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្មចំនួន ០៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួន និងវត្ថុតាងមួយចំនួន។
យោងតាមសមត្ថកិច្ចឲ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួល ពីលោក គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ២០និង៣០នាទី កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកកំចាយមារ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសចុះអនុវត្តវិធានការបង្ក្រាបបទល្មើសគ្រឿងញៀន ចាប់ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្ម បានចំនួន ០៣នាក់៖ ១. ឈ្មោះទិត្យ ទីនភេទប្រុសអាយុ២៦ ឆ្នាំរស់នៅភូមិជោរ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ២. ឈ្មោះឆុន មករា ភេទប្រុស អាយុ២០ ឆ្នាំរស់នៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ៣. ឈ្មោះអូន សាម៉ន ភេទប្រុស អាយុ១៩ ឆ្នាំរស់នៅភូមិត្រពាំងថ្លាន់ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ក្នុងនោះដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ ស ចំនួន០១កញ្ចប់តូច, ដែកកេះ ០១, ឧបករណ៍ជក់ថ្នាំញៀន ០១, ម៉ូតូ ០១គ្រឿង។
ប្រភពបានបន្តទៀតថា បន្ទាប់ពីធ្វើការស្តាប់ចម្លើយជនសង្ស័យទាំង០៣នាក់ និងបានសារភាពថាថ្នាំញៀននេះគឺរូបគេទិញពីឈ្មោះសឿន ឡូត ភេទស្រី រស់នៅភូមិឆ្ពឹស ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ក្រោយពីការស្រាវជ្រាវ របស់សមត្ថកិច្ចយើងចំពោះឈ្មោះ សឿន ឡូត ភេទស្រី ឆ្នាំកំណើត១៩៨២ មិនស្នាក់នៅក្នុងមូលដ្ឋានទេ បច្ចុប្បន្ន គឺស្នាក់នៅ ភូមិអូកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។
បន្ទាប់មក នៅវេលាម៉ោង ១៣ និង៤៦ នាទី ថ្ងៃទី០១ ខែ មីនា ឆ្នាំ២០២៤ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តព្រៃវែង បានស្នើសុំពន្លាតដែនសមត្ថកិច្ចសហការជាមួយ កម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ បន្តទៀត។ ក្នុងនោះ មានឈ្មោះដូចជា៖ ១. ឈ្មោះ សឿន ឡូត ភេទស្រី អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ ស្នាក់ នៅភូមិអូរកណ្តោល ឃុំព្រៃកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ហើយមានដីការបង្កាប់ឲ្យចាប់ខ្លួមទៀតផង, ២. ឈ្មោះ អឿន រតនា ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ស្នាក់នៅបច្ចុប្បន្ននៅភូមិអូរកណ្តោល ឃុំព្រៃកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។
ចំពោះវត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សចំនួន ១០កញ្ចប់ ក្នុងនោះធំ០១កញ្ចប់ តូច០៩កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង, ទូរស័ព្ទដៃចំនួន ០៣គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនធំ, រថយន្តចំនួន ០១គ្រឿងម៉ាក ឡុចស៊ីស RX300 ពណ៌ស សេរីឆ្នាំ ២០០២ ពាក់ស្លាកលេខភ្នំពេញ 2 AE 4356។
បច្ចុប្បន្ន ជនសង្ស័យរួម និងវត្ថុតាងឃាត់ខ្លួននៅកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីបន្តនិតិវិធីច្បាប់៕






Post a Comment

Previous Post Next Post

Kdaily-news ads