Top News

Update៖ តំណាងអយ្យការសម្រេចចោទប្រកាន់ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក ចំនួន៣បទល្មើស!

 



Update៖ តំណាងអយ្យការសម្រេចចោទប្រកាន់ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក ចំនួន៣បទល្មើស!

ត្រូវបាន តំណាង អយ្យការអមសាលាដំបូង ខេត្តសៀមរាប សម្រេចចោទប្រកាន់ ពីបទ៖ ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។
បទ៖ មិនបំពេញកាតព្វកិច្ច ឧបករណ៍ដែលអាចជួញដូរបាន (ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់) តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
នឹងបទ៖ សម្អាតប្រាក់ តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម។
នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ អយ្យការអមសាលាដំបូង ខេត្តសៀមរាប នៅល្ងាចទី១៣.០៣.២០២៤។

ជនត្រូវចោទទាំង៣នាក់៖
ទី១៖ ឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ៣៦ឆ្នាំ ជាអគ្គនាយិកា«ក្រុមហ៊ុន ទ្រីលានស៊ីធី មើលដ៍ ឯ.ក»នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប(ឧកញ៉ា ឡេង ចាន់ណា)។
២៖ ឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ៣០ឆ្នាំ ជាអគ្គនាយករង«ក្រុមហ៊ុន ទ្រីលានស៊ីធី មើលដ៍ ឯ.ក»។
៣៖ ឈ្មោះ ជុន សាមាន ភេទប្រុស អាយុ៣១ឆ្នាំ ជាអគ្គនាយករង«ក្រុមហ៊ុន ទ្រីលានស៊ីធី មើលដ៍ ឯ.ក»។

សូមជម្រាបថាៈ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បានឃាត់ខ្លួន ជនត្រូវចោទទាំង៣នាក់ខាងលើ រួចបញ្ជូនមកកាន់ អយ្យការអមសាលាដំបូង ខេត្តសៀមរាប នៅព្រឹកទី១៣.០៣.២០២៤។
-ករណីនេះក្រោយធ្វើការចោទប្រកាន់តំណាងអយ្យការ បានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។
គួរម្លឹកថាៈ អ្នកស្រីឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី មើលដ៍ ឯ.ក ។

ត្រូវបានពលរដ្ឋរាប់សិបនាក់ ប្ដឹងរឿងឆបោកលុយ វិនិយោគ ដោយសន្យាផ្ដល់ប្រាក់ចំណេញច្រើនដល់ពួកគាត់..!។
លុះចុងក្រោយ ធ្វើមិនបានតាមសន្យា ទើបកើតជារឿងប្ដឹងផ្ដល់ ពោលគឺ អតិថិជនជាច្រើនគ្រួសារ ប្ដឹងឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកពីបទ(ឆបោក)៕






Post a Comment

Previous Post Next Post

Kdaily-news ads