Top News

ល្បែងហ្គេមបាញ់ត្រីខ្នាតធំ កំពុងបេីកលេងចាក់ភ្នាល់សុីសងយ៉ាងរំភើយនៅក្នុងផ្សារចិន (កោះពេជ្រ)សមត្ថកិច្ចពាក់ព័ន្ធ ក្នុងខណ្ឌចំការមនចុះបង្រ្កាបនៅឡើយ តើមានអាថ៎កំបាំងអ្វីនៅក្រោយខ្នង..



ល្បែងហ្គេមបាញ់ត្រីខ្នាតធំ កំពុងបេីកលេងចាក់ភ្នាល់សុីសងយ៉ាងរំភើយនៅក្នុងផ្សារចិន (កោះពេជ្រ)សមត្ថកិច្ចពាក់ព័ន្ធ ក្នុងខណ្ឌចំការមនចុះបង្រ្កាបនៅឡើយ តើមានអាថ៎កំបាំងអ្វីនៅក្រោយខ្នង..


(ភ្នំពេញ)៖ បើយោងតាមប្រភពប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌចំការមន បានបញ្ជាក់ឲ្យដឹងថា អ្នកដែលហ៊ានបេីកល្បែងហ្គេមបាញ់ត្រីយ៉ាងរលូន ប្រហែលជាបុគ្គលនោះមានខ្នងបង្អែករឹងមាំហេីយ ទេីបធ្វេីអ្វីៗតាមអំពេីចិត្ត។កន្លងមកបទល្មើស ឆក់ ប្លន់ ហឹង្សា លួច ឆក់ សុទ្ធសឹងចេញ ពីល្បែង ស៊ីសងទាំងអស់ ប្រជាពលរដ្ឋរស់នៅដោយភ័យខ្លាច ជារៀងរាល់ថ្ងៃ ដោយសារតែមានល្បែងទាំងនេះ កើតឡើង។ពាក់ពន្ធ័ករណីខាងលើ លោក  អភិបាលខណ្ឌចំការមន បានប្រាប់តាមទូរស័ព្ទថា នៅព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៤ ករណីល្បែងបាញ់ត្រីខាងលើ នេះ លោក ថា ជាហ្គេមកូនក្មេង និង តុប៊ីយ៊ែរក្មេងលេងទេ ពីព្រោះលោក ថា ប៉ុន្មានថ្ងៃស្ងាត់ ឥឡូវមានវិញ លោក ថា យកល្អគួរតែ អ្នកសារព័ត៎មានចុះទៅមើលទាំងអស់គ្នា ហើយ លោកក៏អរគុណដែរ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកបន្តថា និង ចុះបង្ក្រាបអោយដូចភ្លៀងរលឹម។ រីឯលោក អធិការខណ្ឌចំការមន ក៏ប្រាប់អង្គភាពយើងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៤នេះថា តើហ្គេមបាញ់នេះនៅម្តុំណា លោក និងរាយការណ៍ជូន លោក អភិបាលខណ្ឌដើម្បីចុះបង្រ្កាប រួចក៏ដាច់ទូរស័ព្ទទៅ។កន្លងទៅថ្មីៗនេះ លោក នាយករដ្ឋមន្រ្តីកម្ពុជាក៏បានដាក់ បទបញ្ជាអោយបិទអស់នូវល្បែងស៊ុីសងគ្រប់ប្រភេទទូទាំងប្រទេស។ក្រោយពីដាក់បទបញ្ជាឃើញថា ស្ងាត់ឈឹងតែម្តងទាំងមានច្បាប់និងអត់ច្បាប់ ដូចជាឆ្នោតឡូតូ ។ល។ដោយឡែក ល្បែងហ្គេមបាញ់ត្រីនៅរាជធានីភ្នំពេញ នៅតែលួចលាក់ដំណើរការលេងបានយ៉ាងរលូន ជាពិសេសនៅក្នុងផ្សារចិន កោះពេជ្រស្ថិតនៅ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ ហាក់បីដូចជាមានបារមីបិទបាំងអាអាជ្ញាធរមូលដ្ឋាន ឬក៏អ្នកបើកល្បែងហ្គេមបាញ់ត្រី ហ៊ានប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តី និង ក្រសួងមហាផ្ទៃថែមទៀត។

បើយោងតាមប្រភពប្រជាពលរដ្ឋ ស្នើសុំអយលោក អភិបាលខណ្ឌ គួរតែចុះធ្វើរដ្ឋបាល ពិនិត្យស្រាវជ្រាវ រកកន្លែងហ្គេមបាញ់ត្រីនៅតាមមូលដ្ឋានដែលខ្លួនគ្រប់គ្រងចៀសវាងការរិះគន់ពីមហាជន៕




Post a Comment

Previous Post Next Post

Kdaily-news ads