Top News

Update៖ បនល្បែងខ្នាតធំ នៅស្រុកសន្ទុក នៅតែបន្តបើកលេងរាល់ថ្ងៃ ក្រោយសមត្ថកិច្ចចុះពិនិត្យ!



 Update៖ បនល្បែងខ្នាតធំ នៅស្រុកសន្ទុក នៅតែបន្តបើកលេងរាល់ថ្ងៃ ក្រោយសមត្ថកិច្ចចុះពិនិត្យ!


(កំពង់ធំ)៖ សកម្មភាពនៃការបើកបនល្បែងស៊ីសងខ្នាតធំដុះស្លែ(អាប៉ោង-បញ្ជល់មាន់-ល្បែងសត្វ)”ត្រង់ចំណុចអូរសោម”ស្ថិតនៅភូមិគគីតាំងរ៉េន ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅតែអាចបន្តដំណើរការ បានយ៉ាងរលូនដដែល..!។
គឺដូចពាក្យចាស់និយាយថា«ឆ្កែចេះតែព្រុស.មនុស្សចេះតែដើរ»។
ខណៈសារព័ត៌មាន ធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ ដើម្បីឱ្យសមត្ថកិច្ចចាត់វិធានការបង្ក្រាប..!។

បែរជាសមត្ថកិច្ចមិនបង្ក្រាប ដោយគ្រាន់តែចុះទៅពិនិត្យដល់ទីតាំងសង្វៀនជាក់ស្ដែង ឃើញគេបញ្ជល់មាន់បាន២គូ.រួចក៏ត្រឡប់មកវិញ។
ដោយទុកឱ្យក្រុមអ្នកញៀនល្បែងរាប់សិបនាក់ បន្តសកម្មភាពលេងល្បែង ភ្នាល់ចាក់លុយធំៗយ៉ាងគគ្រឹកគគ្រេងលើសដើម….!។
-នេះបើយោងតាម ការបញ្ជាក់ពីពលរដ្ឋ ដែលបានទៅចូលលេងល្បែងនៅទីនោះដោយផ្ទាល់..!។

សេចក្ដីរាយការណ៍បានឱ្យដឹងថា បនល្បែងខ្នាតធំ ត្រង់ចំណុចខាងលើ គឺបើកលេងជាយូរខែ.ឆ្នាំ.មកហើយ ពោលគឺលេង រាល់ថ្ងៃ ខួបប្រាំងខួបវស្សា.!។
ដោយមិនដែលឃើញ សមត្ថកិច្ចថ្នាក់ណា ចុះបង្ក្រាបនោះឡើយ ព្រោះថា ម្ចាស់ទីតាំងអ្នកបើកល្បែងមួយនេះ គឺឈ្មោះ គ្រូឈាន់ សហការជាមួយឈ្មោះ សំអាង ថៅកែផ្សារភពអំបិល.!។
អ្នកទាំង២ជាមនុស្ស មានឥទ្ធិពលខ្លាំង និងស្ទាត់ជំនាញ ក្នុងការសម្របសម្រួល រត់ការជាមួយអ្នកពាក់ព័ន្ធ តាំងពីថ្នាក់មូលដ្ឋាន រហូតដល់ខេត្ត.!។

-យ៉ាងណាក្ដី.បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា បនល្បែងត្រង់ចំណុចខាងលើ បើកលេងយ៉ាងអនាធិបតេយ្យ រាល់ថ្ងៃបែបនេះ!។
នៅថ្ងៃទី២០.០៣.២០២៤ វេលាម៉ោង១២ថ្ងៃត្រង់«Kdaily news»បានធ្វើការចុះផ្សាយ សម្រាប់ជាដំណឹងដល់មហាជន រួមនិងថ្នាក់ដឹកនាំឱ្យមានវិធានការបង្ក្រាប..!។

ក្នុងនោះបែរជាលោក ឡង គីសឹង អភិបាលស្រុកសន្ទុក បកស្រាយបំភ្លឺថា ល្បែងត្រង់ចំណុចខាងលើ គឺសមត្ថកិច្ចបង្ក្រាបតាំងពីជាង១០ថ្ងៃមុនម្ល៉េះ! ។
លោក ឡង គីសឹង អះអាងថាៈពេលនេះមិនមានការ លេងល្បែងទៀតទេ។


បើទោះបីជា.លោកអភិបាលស្រុក បញ្ជាក់ថា លែងមានសកម្មភាពលេងល្បែងបែបនេះក្ដី..!។
ប៉ុន្តែក្រោយ«សារព័ត៌មាន»ផ្សព្វផ្សាយបានប្រហែល១ម៉ោង ពោលគឺនៅវេលាម៉ោង១រសៀលថ្ងៃទី២០.០៣.២០២៤។
គេឃើញសមត្ថកិច្ចប៉ូលីសចំនួន៣នាក់ ក្នុងនោះម្នាក់នៅចាំម៉ូតូខាងក្រៅ..!។
រីឯ២នាក់ទៀត បានចុះទៅពិនិត្យដល់ទីតាំង បនល្បែងត្រង់ចំណុច”អូរសោម”ស្ថិតនៅភូមិគគីតាំងរ៉េន ឃុំបឹងល្វា ស្រុកសន្ទុក ប្រាកដមែន…!។
ជាហេតុនាំឱ្យ មានការភ្ញាក់ផ្អើលមួយភ្លែត ប៉ុន្តែក្រុមអ្នកញៀនល្បែង មិនរត់ទៅណាទេ..!។
ដោយផ្អែកថា ម្ចាស់សង្វៀនឈ្មោះ គ្រូឈាន់ និងឈ្មោះ សំអាង បានរត់ការអស់ហើយ គេមិនចាប់ទេ..!។


ប្រភពដដែលបន្តថា ខណៈពេលសមត្ថកិច្ចចុះពិនិត្យនោះ គឺពួកគេទើបនឹងលេង បញ្ជល់មាន់បាន២គូប៉ុណ្ណោះ.! ។
ដោយឃើញ វត្តមានសមត្ថកិច្ចនៅទីតាំងល្បែងបែបនេះ ពួកខ្លួនក៏នាំគ្នាផ្អាកលេងរយៈពេល កន្លះម៉ោងសិន.!។
លុះសមត្ថកិច្ចទាំង២នាក់ចេញទៅវិញ ពួកគេក៏បន្តលេងល្បែងបញ្ជល់មាន់.អាប៉ោង.និងល្បែងសត្វ.រហូតចប់ចុងចប់ដើម ល្ងាចទើបឈប់ ដោយខ្លួនឯង។

មិនតែប៉ុណ្ណោះ នៅថ្ងៃទី២១.០៣.២០២៤ បនល្បែងត្រង់ចំណុចខាងលើ បានបន្តបើកលេងល្បែងជាធម្មតា..!។
ដោយគ្រាន់តែម្ចាស់ទីតាំង ចាប់ផ្ដើមរឹតបន្តឹងត្រួតពិនិត្យ និងបន្ថែមកម្លាំង យាមកាមតាមដងផ្លូវ នៃច្រកចេញចូល ។
ដើម្បីហាមឃាត់អ្នកប្លែកមុខ ជាពិសេសអ្នកកាសែត មិនអនុញ្ញាតឱ្យចូលដល់បនល្បែងជាដាច់ខាត..!។

រហូតដល់ថ្ងៃទី២២.០៣.២០២៤ ក៏សកម្មភាព នៃការលេង ល្បែងស៊ីសងខុសច្បាប់ ត្រង់ចំណុចខាងលើ នៅតែបន្តបើកលេងយ៉ាងអនាធិបតេយ្យដដែល។


ដូចគ្មានរឿងអ្វីកើតឡើង មិនខ្វល់ពីសារព័ត៌មាន ចុះផ្សាយសោះឡើយ….!។

ឆ្លើយតបនិងការអះអាងខាងលើ នៅរសៀលទី២២.០៣.២០២៤ លោក ម៉ៅ ចាន់ធី អធិការស្រុកសន្ទុក បានថ្លែងប្រាប់«សារព័ត៌មាន»ថា សូមឱ្យសារព័ត៌មាន ផ្ដល់រូបភាពជាក់ស្ដែងមកកាន់លោក ដើម្បីឱ្យដឹងច្បាស់ថាតើមានការលេងល្បែងពិត ឬមិនពិត.!។


លោកអធិការបន្តថា ខ្ញុំចង់ដឹងណាស់ តើមេប៉ុស្តិ៍កុហក់ខ្ញុំ ឬយ៉ាងណា? ហេតុនេះទើបខ្ញុំសុំរូបជាក់ស្ដែង។
-ចំពោះសំនួរថា តើនៅថ្ងៃទី២០.០៣.២០២៤ លោកអធិការ បានចាត់កម្លាំងឱ្យចុះពិនិត្យឬទេ..?។
-ត្រង់ចំណុចនេះ លោកអធិការបានទទួលស្គាល់ថា លោកពិតជាបានឱ្យកម្លាំង ចុះពិនិត្យប្រាកដមែន…!។

ទោះជាយ៉ាងណាក៏ដោយ ស្ដ្រីដែលមានប្ដីជាអ្នកញៀនល្បែង ដែលតែងចូលលេងល្បែងត្រង់ចំណុចខាងលើជាប្រចាំ សូមស្នើយ៉ាងទទូចដល់លោក ម៉ែន លី ស្នងការខេត្តកំពង់ធំ មេត្តាចាត់កម្លាំងជំនាញ ដែលអាចទុកចិត្តបាន! ឱ្យចុះទប់ស្កាត់ និងបង្ក្រាប បនល្បែងខ្នាតធំត្រង់ចំណុចខាងលើ ដើម្បីអនុវត្តតាម បទបញ្ជាប្រមុខរាជរដ្ឋាភិបាល.ស្ដីពីភូមិ.ឃុំ.មានសុវត្ថិភាព..!។
ព្រោះថា អ្នកលេងល្បែង ពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណា.អ្វីៗក៏ហ៊ានធ្វើ អាចកើតជាអំពើហិង្សាក្នុងគ្រួសារ ឬអំពើអសន្តិសុខផ្សេងៗ ក្នុងមូលដ្ឋាន៕









Post a Comment

Previous Post Next Post

Kdaily-news ads