Top News

ល្បែងហ្គេមបាញ់ត្រី និងល្បែងផ្សេងៗទៀត ប្រភេទកាស៊ីណូ ក្នុងភូមិស្វាយទាប ឃុំអង្គរពពេល តែអាជ្ញាធរមិនហ៊ានចុះបង្ក្រាបឬមួយខ្លាចបារមីដុល្លារ..



 ល្បែងហ្គេមបាញ់ត្រី និងល្បែងផ្សេងៗទៀត ប្រភេទកាស៊ីណូ ក្នុងភូមិស្វាយទាប ឃុំអង្គរពពេល តែអាជ្ញាធរមិនហ៊ានចុះបង្ក្រាបឬមួយខ្លាចបារមីដុល្លារ..


(កំពង់ស្ពឺ)៖ មហាជនរងចាំមើល តើអភិបាលស្រុកគងពិសី ហ៊ានចុះបង្ក្រាបបនល្បែងស៊ីសងនៅក្នុងអតិតរោងចក្រកែឆ្នៃផ្លែស្វាយមួយកន្លែងដែលបង្កប់ល្បែងស៊ីសងជាច្រើនមុខដែលស្តិតតាមបណ្តោយផ្លូវលេខជាតិលេខ៣ ស្ថិតនៅក្នុងភូមិ ស្វាយទាប ឃុំអង្គរពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺបានបើកដំណើរការលេងល្បែងឡើងដុះស្លែហើយ រហូតមកដល់ពេលនេះ អាជ្ញាធរ ឃុំ ស្រុក មិនទាន់មានចំណាត់ការក្នុងការចុះបង្ក្រាបនៅឡើយទេបើទោះជាមានសេចក្តីរាយការណ៍ ក៏ដូចជាមានបណ្ដាញពីប្រជាពលរដ្ឋ និងអ្នកបើកបរដឹកភ្ញៀវភាគច្រើន ជាជនជាតិចិនដែលមកពីរាជធានីភ្នំពេញនិងបណ្តានានាក្នុងស្រុក។

ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងខាងលើនេះយ៉ាងណាក៏ដោយនេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានយើងខ្ញុំទើបទទួលបាន។

បើតាមប្រភពបានបង្ហើបប្រាប់ថា កន្លងមក លោកអភិបាលស្រុកគងពិសីមិនដែលឃើញលោកដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះរដ្ឋបាលឬ ចុះបង្ក្រាបល្បែងស៊ីសងទេ។


សម្តេចមហាបវរធិបតិ ហ៊ុន ម៉ាណែត មិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើមប៉ុន្តែស្រាប់តែថ្មីៗនេះ គេមើលឃើញថា បនល្បែងស៊ីសងខាងលើនេះចាប់ផ្ដើមបើក លេងល្បែងយ៉ាងរលូនមិនរំខានដល់សមត្ថកិច្ចក៏ដូចជាអធិការស្រុកគងពិសី ឡើយ ។ ទង្វើនេះបញ្ជាក់ឱ្យឃើញថា បនល្បែងខាងលើ គឺកំពុងតែផ្គើននឹងអនុសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។

ឬមួយក៏បនល្បែងខាងលើមានខ្សែធំបានជាអភិបាលស្រុកមិនហ៊ានបង្ក្រាបចំពោះបនល្បែងខាងលើនេះ គេឃើញមានអ្នកចូលលេងល្បែងកំពុងតែប្រមូលផ្ដុំគ្នាមានស្រី មានប្រុស លេងយ៉ាងសប្បាយដោយមិនខ្វល់ខ្វាយខ្លាច សមត្ថកិច្ចបង្ក្រាបនោះទេ ព្រោះទីតាំងល្បែងខាងលើមានសន្តិសុខខុសច្បាប់ដែលបង្កើតឡើងដោយ ថៅកែជាជនជាតិចិន យាមកាមពីក្រុមសន្តិសុខយកចិត្តទុកដាក់ ការពារសុវត្ថិភាពយ៉ាងខ្លាំង សូម្បីតែអ្នកទៅលេងប្លែកមុខក៏មានអ្នកតាមឃ្លាំមើល ខ្លាចក្រែងមានការលួចថតរូបទម្លាយចេញមកក្រៅ ធ្វើឱ្យបែកការពីកន្លែងលេងល្បែងស៊ីសងខាងក្នុងនោះ។

ប្រភពបន្តថា បនល្បែងខាងលើនេះ មានដូចជា ល្បែងបាញ់ត្រី និងល្បែងប្រភេទកាសុីណូ ផ្សេងជាប្រភេទល្បែងលេងភ្នាល់ប្រាក់រាប់ម៉ឺនលានរៀល ក្នុងមួយថ្ងៃៗ និងតាមប្រភពខ្លះថា មើលទៅអាជ្ញាធរគេទុកគ្រាន់តែចិញ្ចឹមឆ្នាំងបាយ។

គួរបញ្ជាក់ថា ដើម្បីធានាឱ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន៧ចំណុចដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

ទោះយ៉ាងណាក៏ដោយ មហាជននៅតែបន្តអំពាវនាវស្នើរសុំដល់ឯកឧត្តម អភិបាលរកំពង់ស្ពឺសូមមេត្តាចាត់វិធានការតាមផ្លូវច្បាប់ផងទាន..





Post a Comment

Previous Post Next Post

Kdaily-news ads