Top News

រយៈពេល ២ថ្ងៃ នៃបុណ្យចូលឆ្នាំខ្មែរ : មនុស្ស​ចំនួន ១៩នាក់ស្លាប់ និងរបួស ៥០នាក់ ក្នុងគ្រោះ​ថ្នាក់ចរាចរណ៍..


រយៈពេល ២ថ្ងៃ នៃបុណ្យចូលឆ្នាំខ្មែរ : មនុស្ស​ចំនួន ១៩នាក់ស្លាប់ និងរបួស ៥០នាក់ ក្នុងគ្រោះ​ថ្នាក់ចរាចរណ៍..


ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៩នាក់ស្លាប់បាត់បង់ជីវិត និងមនុស្សចំនួន ៥០នាក់បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍រយៈពេល ២ថ្ងៃ នៅថ្ងៃទី១៣-១៤ ខែមេសា ឆ្នាំ២០២៤ នៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ 

បើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មនុស្សចំនួន ១១នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន ២២នាក់ (ស្រាល ៧នាក់ និងធ្ងន់ ១៥នាក់) នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤។ 

ចំណែកនៅថ្ងៃទី១៤ ខែមេសា ដែលជាថ្ងៃទី២ នៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៧លើក ស្លាប់ ៨នាក់ និងរបួស ២៨នាក់ ក្នុងនោះរបួសស្រាល ១៤នាក់ និងរបួសធ្ងន់ ១៤នាក់។ តួលេខអ្នកស្លាប់ និងរបួសនេះ គិតត្រឹមម៉ោង៤រសៀល។




Post a Comment

Previous Post Next Post

Kdaily-news ads