Top News

សាហាវណាស់! បុរសម្នាក់ចាក់សម្លាប់ខាងស្រី រួចព្យាយាមចាក់សម្លាប់ខ្លួនឯងតាមក្រោយ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម..



សាហាវណាស់! បុរសម្នាក់ចាក់សម្លាប់ខាងស្រី រួចព្យាយាមចាក់សម្លាប់ខ្លួនឯងតាមក្រោយ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម

 

ភ្នំពេញ៖ នារីស្អាត ម្នាក់ត្រូវបានជនដៃដល់ ចាក់ជាច្រើនកាំបិតចុងស្រួច បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចជនដៃដល់ បានអារក និងចាក់សម្លាប់ខ្លួនឯងតាមក្រោយ តែមិនទាន់ស្លាប់ ត្រូវបានប្រជាពលរដ្ឋជិតខាង យកដំបង ជួយវាយជនដៃដល់ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ៣:៣០នាទី ល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៣១ ផ្លូវ៣៦ ក្នុងបុរីពិភពថ្មី ឈូកវ៉ា២ ភូមិ តិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នារីរងគ្រោះ ឈ្មោះ មាស លក្ខិណា អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ មានប្តីជាជនជាតិចិន មុខរបរម៉ៅការការដ្ឋាន (នៅខេត្តកំពង់ស្ពឺ)។ រីឯជនដៃដល់ មិនទាន់ស្គាល់អត្តសញ្ញាណ មានវ័យជាង៣០ឆ្នាំ។ 
យោងតាមការឱ្យដឹងពីអ្នកជិតខាង បានឱ្យដឹងថា ដំបូងមិនដឹងថា ជនដៃដល់មកពីណានោះទេ បានដើរចូលផ្ទះកើតហេតុរួចបានចាក់ទៅលើនារីរងគ្រោះ ជាច្រើនកាំបិត បណ្តាលស្លាប់ រួចបានព្យាយាមចាក់ និងអារកខ្លួនឯង ដើម្បីបញ្ចប់ជីវិត ប៉ុន្តែមិនទាន់ស្លាប់ ត្រូវបានពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ និងហៅរថយន្តសាមុយ មន្ទីរពេទ្យជាតិ តេជោសន្តិភាព មកដឹកទៅសង្គ្រោះ។
បច្ចុប្បន្នសមត្ថកិច្ចបាន ហ៊ុំព័ទ្ធ ទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យកោសល្យវិច័យ ប្រមូលវត្ថុតាងដើម្បីធ្វើកំណត់ហេតុ បន្តតាមនិតិវិធី៕











Post a Comment

Previous Post Next Post

Kdaily-news ads