ក្រុមហ៊ុន បេតុងលាយស្រេច ស្នើលោក ឡង់ សីហា ដែលប្រើប្រាស់គណនីតេលេក្រាមនិងលេខទូរសព្ទ័ 098 925060 មានតាំងរូបប្រូហ្វាល់ដូចដែលបានបង្ហាញ ចូលខ្លួនមកដោះស្រាយជាបន្ទាន់ ពាក់ព័ន្ធនឹងបំណុលក្រុមហ៊ុន ..
ភ្នំពេញ៖ តាមការបញ្ជាក់ពីនាយករដ្ឋបាលនៃក្រុមហ៊ុនបេតុងលាយស្រេច បានថ្លែងប្រាប់សារព័ត៌មានយេីងឲ្យដឹងនៅថ្ងៃទី០៦ ខែកក្តដា ២០២៤ នេះថា លោក ឡង់ សីហា កាន់លេខទូរសព្ទ័ 098 925060 មានជាភ្នាក់ងារលក់បន្តអ្នក ដោយកន្លងមកលោក ឡង់ សីហា បានហៅបេតុងលាយស្រេចរបស់ក្រុមហ៊ុនយើងដេីម្បីយកទៅផ្គត់ផ្គង់នៅតាមការដ្ឋាននានាដែរខ្លួនបានទាក់ទង ។
នាយករដ្ឋបាលបន្តថាលោកបានព្យាយាមទំនាក់ទំនងជាមួយលោក ឡង់ សីហាដេីម្បីមកទូទាត់ថ្លៃបេតុង តែបតែបែរជាលោក ឡង់ សីហា មិនព្រមមកទូទាត់ប្រាក់ឲ្យក្រុមហ៊ុនទេ ម្យ៉ាងវិញទៀតលោកបានទុកឱកាសឲ្យលោកឡង់ សីហា ច្រើនលើកច្រើនសារមកហើយ តែគ្មានដំណោះស្រាយទាល់តែសោះ បានត្រឹមសន្យាខ្យល់ ហើយទាក់ទងបានរកលេសដោះសារមិនចេះចប់ ម្ដងថាថ្ងៃនេះម្ដងថាថ្ងៃនោះ រហូតតែម្ដង។
នាយករដ្ឋបាលថាដោយអស់ជម្រើសលោកមានតែសំណូមពរដល់អ្នកសារព័ត៌មាន ដេីម្បីជួយផ្សព្វផ្សាយដេីម្បីជូនជាដំណឹងដល់លោក ឡង់ សីហា ឲ្យចូលខ្លួនមកដោះស្រាយនូវទឹកប្រាក់ថ្លៃបេតុងក្រុមហ៊ុនលោកឲ្យអស់ បេីពុំដូចច្នោះទេក្រុមហ៊ុនលោកនឹងប្រគល់ភារកិច្ចនេះឲ្យមេធាវីក្រុមហ៊ុនលោកមានចំណាត់ការតាមនិតិវិធីច្បាប់។
ពាក់ព័ន្ធករណីនេះដែរអង្គភាពសារព័ត៌មានយេីង និងរង់ចាំបកស្រាយបំភ្លឺចំពោះភាគីពាក់ព័ន្ធផ្សេងទៀត រៀងរាល់ម៉ោងធ្វើការ។
Post a Comment