Top News

ផឹកចំទឹកត្នោតជូររសជាតិម៉ូតូហោះ ត្រូវអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនទៅអប់រំ!



ផឹកចំទឹកត្នោតជូររសជាតិម៉ូតូហោះ ត្រូវអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនទៅអប់រំ! 


នៅវេលាម៉ោង ២៣ និង ៤៥នាទីទាបភ្លឺ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ មានយុវជនទំនើង ០៦នាក់ ម៉ូតូ០៤គ្រឿង បានចេញពីជួបជុំគ្នាផឹកទឹកត្នោតជូរ ក៏បបួលគ្នាជិះម៉ូតូទៅម្ដុំបឹងកក់ដើម្បីថតរូបលេង ប៉ុន្តែពេលទៅដល់បឹងកក់ ឃើញថាស្ងាត់ល្អក៏នាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ ចៃដន្យអី បានមួយសន្ទុះក្រោយមក ស្រាប់តែមានសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌដូនពេញ ចុះធ្វើការឃាត់សួរនាំពីបញ្ហាបង្ហោះម៉ូតូ និងនាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទំនើងទៅថ្ងៃក្រោយទៀត។ យុវជនទាំង០៦នាក់នេះ ជាអ្នកធ្វើការរោងចក្រនៅភ្នំពេញជាមួយគ្នា ដោយ ០៣នាក់មកពីខេត្តកំពង់ចាម និង០៣នាក់ទៀតជាអ្នកមកពីខេត្តព្រៃវែង។ 


យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕









Post a Comment

Previous Post Next Post

Kdaily-news ads