មនុស្ស២នាក់ស្លាប់ និង២៥នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ រថយន្តដឹកកម្មករ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកំពង់សិលា
យោងតាមប្រភពពីលោក សេង សូរីណា អធិការស្ដីទី នៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា បានឱ្យដឹងបឋមថា នៅវេលាម៉ោងប្រមាណ ៧:៥០នាទីព្រឹកថ្ងៃទី២៨ខែ សីហា ឆ្នាំ២០២៤នេះនៅតាមម្ដាយផ្លូវជាតិលេខ ៤ត្រង់ចំណុចក្បែរនៅវិទ្យាល័យស្រុកកំពង់សិលាដែលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តតួររីស ដឹកកម្មករនិងរថយន្តកុងតីន័រពណ៌ស ក្នុងទិសដៅមួយផ្ទុយគ្នា បណ្ដាលឲ្យអ្នកបើកបររថយន្តទូរីស្លាប់ នៅនឹងកន្លែង និងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ។
ហើយជនរងគ្រោះដទៃទៀត ត្រូវបានរថយន្តសង្គ្រោះនៃមន្ទីរពេទ្យបង្អែកស្រុកកំពង់សាលា និងរថយន្តសង្គ្រោះរបស់អធិការរដ្ឋាននគរបាលស្រុកកំពង់សាលា ដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ស្ពឺ ដែលនៅជិត។
ចំពោះស្ថានភាពបែបណាបន្តទៀត នៅពុំទាន់ដឹងនៅឡើយនោះទេ៕
Post a Comment