ផ្ទុះហឹង្សាមួយប្រាវ! ម្នាក់ទាញកាំបិ.ត ម្នាក់ទាញដំបង ចុងក្រោយម្នាក់ចូលពេទ្យម្នាក់ចូលប៉ុស្តិ៍..
ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណៈបុរសម្នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពីត្រូវគូរជម្លោះវាយមួយដំបងរហូតផុងលលាដ៏ក្បាល នៅក្នុងចម្លោះវាយតប់គ្នាមួយប្រាវ កាលពីវេលាម៉ោង៦និង៣០នាទី ព្រលប់ថ្ងៃទី ១៤ កញ្ញា នៅចំណុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ។
សមត្ថកិច្ចបានរាយការណ៏ថា ភាគីដែលឈ្នះ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ភិន សុភស់ អាយុ២៧ឆ្នាំ រស់នៅភូមិបេង ឃុំអន្លង់វិល រីឯភាគីដែលចាញ់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ឈ្មោះ រី គីម អាយុ៣១ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។
ជនរងគ្រោះរូបនេះ រងរបួសបែកក្បាលធ្ងន់ធ្ងរ ដែលគេសន្និដ្ឋានថា ទំនងផុងលលាដ៏ក្បាលផង ដោយសារគូរសត្រូវវាយចំមួយដំបងយ៉ាងចាស់ដៃ ពេលមានចម្លោះជាមួយគ្នាមួយប្រាវ។ ជនដៃដល់ត្រូវបានកម្លាំងនគរបាលស្រុកសង្កែ ធ្វើការឃាត់ខ្លួន ក្រោយវាយគួរសត្រូវរបស់ខ្លួន្យរងរបួសធ្ងន់។
សមត្ថកិច្ចមិនបាននិយាយពីដើមចមដែលនាំឲ្យមានអំពើហឹង្សាដ៏ធ្ងន់ធ្ងរនេះទេ។ ប៉ុន្តែគេនិយាយថា មុនពេលវាតតប់គ្នា គេឃើញជនដៃដល់ និង ជនរងគ្រោះ បានឈ្លោះប្រកែកគ្នាបែកផ្សែង។
តាមប្រភពព័ត៏មានបានបញ្ជាក់ថា ពេលជម្លោះផ្ទុះកាន់តែខ្លាំង គេឃើញឈ្មោះ រី គីម (អ្នកចាញ់) បានទាញកាំបិតកាន់ដើសំដៅទៅរកឈ្មោះ ភិន សុភស់ (អ្នកឈ្នះ) ទំនងទៅរកកាប់គូរសត្រូវ តែចៃដន្យគ្រានោះត្រូវ ឈ្មោះ សុភស់ ទាញដំបងបានក្នុងដៃ ក៏ស្ទុះទៅវាយចំក្បាលឈ្មោះ គីម មួយដំបងពេញទំហឹងបណ្ដាលឲ្យឈ្មោះ គីម បែកក្បាលហូរឈាមកក្លាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ដែលទំនងផុងដល់លលាដ៏ក្បាលផង។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះរងរបួសបែកក្បាលធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ រីឯជនដៃដល់ក៏ត្រូវកម្លាំងមូលដ្ឋាន តាមឃាត់ខ្លួនភ្លាមៗដែរ។ ពេលនេះមន្ត្រីជំនាញ កំពុងសួរនាំជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីហើយ៕
Post a Comment