ជំនន់ទឹកភ្លៀងកាលពីថ្ងៃ១៨កញ្ញាកដែលបង្កការភ័យខ្លាចដល់ពលរដ្ឋឃុំទាំង៥នៃស្រុកកែវសីមាឥឡូវបានស្រកវិញហើយ
(មណ្ឌលគិរី)៖ កាលពីថ្ងៃទី១៨ខែកញ្ញា២០២៤កន្លងទៅគិតត្រឹមវេលាម៉ោង៥សូន្យៗនាទីល្ងាច គ្រោះទឹកជំនន់បានជន់លិចចូលដល់ក្នុងភូមិរបស់ប្រជាពលរដ្ឋទូទាំងទាំង៥ឃុំ នៃស្រុកកែវសីមា និងជន់លិចផលដំណាំរបស់ប្រជាពលរដ្ឋមួយចំនួន តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។
លោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា បានប្រាប់នៅព្រឹកថ្ងៃទី១៩កញ្ញា២០២៤នេះថា ជំនន់ទឹកភ្លៀងបានជន់ឡើងខ្លាំងនៅវេលាទៀបភ្លឺនៅថ្ងៃទី១៨កញ្ញានោះ មកដល់ពេលព្រឹកថ្ងៃទី១៩នេះទឹកជំនន់បាន ស្រកវិញអស់ជាច្រើនហើយ មិនបង្កការភ័យខ្លាចទេ។ បើយើងបានសង្កេតឃើញថាកាលពីថ្ងៃទី១៨ជំនន់
ទឹកភ្លៀងជនលិចចូលដល់ខ្នងផ្ទះប្រជាពលរដ្ឋចំនួន៥ឃុំ មានដូចខាងក្រោម៖ ១. ឃុំស្រែខ្ទមបានជនលិចចូលដល់ខ្នងផ្ទះ ភូមិអូរអាមចំនួន២ខ្នងផ្ទះ ភូមិអូរណាចំនួន៣០ខ្នងផ្ទះ ២. ឃុំស្រែព្រះ បានជន់លិចស្ពានឆ្លងកាត់ផ្លូវអូរទ្រូន ស្ថិតនៅភូមិស្រែព្រះ ៣. ឃុំស្រែឈូកបានជន់លិចស្ពានឆ្លងកាត់ផ្លូវអូរម៉ែកាត និងស្ពានអូរផ្លាស់ ស្ថិតនៅភូមិ ចក់ចារ ឃុំស្រែឈូក ៤. ឃុំមេម៉ង់ បានជនលិចចូលដល់ខ្នងផ្ទះមួយចំនួន ស្ថិតនៅភូមិចក់ចារ ភូមិទួល ៥. ឃុំចុងផ្លាស់ បានជនលិចចូលដល់ខ្នងផ្ទះចំនួន១៥គ្រួសារ ស្ថិតនៅភូមិខ្ញែងនិងភូមិហ៊ូង។
លោកអភិបាលស្រុកកែវសីមា បានប្រាប់បន្តថា ចំពោះស្រុកកែវសីមា ជារៀងរាល់ឆ្នាំតែងប្រឈមនឹងជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័ស ព្រោះស្រុកកែវសីមាជាតំបន់ភ្នំ ខ្ពង់រាប នឹងទំនាបខ្លះ ប៉ុន្តែប្រសិនបើរាំងភ្លៀង ទឹកក៏ឆាប់ស្រក់ទៅវិញលឿនផងដែរ។លោកបានបញ្ជាក់ថាថ្វីត្បិតទីរួមស្រុកមិនស្ថិតជាប់ដងទន្លេក៏ដោយ ប៉ុន្តែខ្សែអូរជាច្រើន ដែលធ្វើឱ្យស្ថានភាពទឹកហូរធ្លាក់ពីភ្នំចុះមកហក់ឡើងយ៉ាងគំហ៊ុក
បណ្ដាលឱ្យជនលិចនៅកន្លែងតំបន់ខ្ពង់រាបនឹងទំនាប៕
Post a Comment