Top News

មានទីលំនៅខេត្តព្រៃវែង មកបើករថយន្តនៅស្រុកកណ្តាលស្ទឹង មកប្រើប្រាស់គ្រឿងញៀននិងឃាត់ខ្លួននៅក្រុងតាខ្មៅ



មានទីលំនៅខេត្តព្រៃវែង មកបើករថយន្តនៅស្រុកកណ្តាលស្ទឹង មកប្រើប្រាស់គ្រឿងញៀននិងឃាត់ខ្លួននៅក្រុងតាខ្មៅ 


កណ្តាល៖ ជនសង្ស័យឆ្លងខេត្ត ម្នាក់ ដែលមានទីលំនៅឯខេត្តព្រៃវែង មកធ្វើជាអ្នកបើករថយន្តនៅស្រុកកណ្តាលស្ទឹង និងត្រូវសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន ករណីរក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង ១២.៤៥នាទី ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុងស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល 

ជនសង្ស័យមានឈ្មោះ វ៉ន ឆាលីអាយុ២៧ឆ្ឆ្នាំជនជាតិខ្មែរ  មានទីនៅភូមិឬស្សីស្រុក ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង សព្វថ្ងៃស្នាក់នៅភូមិប្រជុំអង្គ ឃុំជើងកើបស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរបើករថយន្ត ។ វត្ថុតាងចាប់យករួមមាន

១-ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុចំនួន០១កញ្ចប

ទម្ងន់០,០៤ក្រាម  -ម៉ូតូម៉ាកHONDA C125 ពណ៏ខ្មៅពាក់ស្លាកលេខព្រៃវែង 1H-9251ចំនួន០១គ្រឿង -ទូរស័ព្ទដៃម៉ាកOPPOចំនួន០១គ្រឿង-កាបូបដៃដាក់លុយពណ៏ខ្មៅចំនួន០១ -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក -ប័ណ្ណបើកបរចំនួន០២សន្លឹក - ប័ណ្ណចាក់វ៉ាក់សាំងកូវីត១៩ចំនួន០១សន្លឹក -កាតធានាគារអេស៉ីលីដាចំនួន០១សន្លឹក ។ 

សមត្ថកិច្ចប៉ុស្តិព្រែកហូរបានប្រាប់អោយដឹងថា .  មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចព្រែកហូរបានចេញល្បាតដល់ចំណុចកើតហេតុខាងលើក៍ប្រទះឃើញជនសង្ស័យម្នាក់កំពង់ជិះម៉ូតូម្នាក់ឯង ដោយមានការសង្ស័យកម្លាំងយើងក៍ឃាត់សួរនាំឆែកឆេរជនសង្ស័យរកឃើញម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ដែលជនសង្ស័យឈ្មោះវ៉ន-ឆាលីបានបោះទំលាក់ចោលទៅលើដីក្បែរខ្លួន។ លោកមេប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការ

នាំជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើកាសួរនាំ ។ 

ជនសង្ស័យបានឆ្លើយសារភាពថាម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ដែលសមត្ថកិច្ចរកឃើញនោះពិតជារបស់ខ្លួនដែលបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះអាយុប្រហែល៣១ឆ្នាំនៅម្តុំទំនប់៦៥ហៅទំនប់ឆ្កែឆ្គួត ភូមិព្រែកហូរលិចសង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល ក្នុងតម្លៃ១០០០០៛(មួយម៉ឺនរៀល)ពិតប្រាកដមែន ។


ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕








Post a Comment

Previous Post Next Post

Kdaily-news ads