Top News

សមត្ថកិច្ចបើកប្រតិបត្តិការ ចុះបង្ក្រាបក្លឹបកម្សាន្តស្តាស៊ីធី ឃាត់ខ្លួនខ្មែរនិងជនបរទេសជាង១០០នាក់ យកទៅសាកសួរ និងពិនិត្យរកសារធាតុញៀន



បន្ទាយមានជ័យ ៖សមត្ថកិច្ចបើកប្រតិបត្តិការ ចុះបង្ក្រាបកម្សាន្តឈ្មោះ ស្តាស៊ីធី និងឃាត់ខ្លួនខ្មែរនិងជនបរទេសប្រមាណជាង១០០នាក់ យកទៅសាកសួរ និងពិនិត្យរកសារធាតុញៀន ។

អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាយប់រំលងអធ្រាតឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កម្លាំងនគរបាលក្រុងប៉ោយប៉ែត និងមានការសម្របសម្រួលនិតិវិធីពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រុកចូលក្នុងក្លឹបកម្សាន្ត ស្តាស៊ីធី (STAR CITY PUB&KTV) ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនបរទេស និងខ្មែរប្រុសស្រី មានទាំងភ្ញៀវ និងអ្នកបម្រើការងារសរុបប្រមាណជាង ១០០នាក់ យកទៅសាកសួរនិងពិនិត្យរកសារធាតុញៀន។

ក្រោយការឃាត់ខ្លួនជនបរទេស និងជនជាតិខ្មែរ ដែលបម្រើការងារនៅក្នុងក្លឹបកម្សាន្តខាងលើនេះរួចមក រហូតព្រឹកឡើងបានឃើញដឹកតាមរថយន្ត របស់សាលាក្រុង បញ្ជូនទៅកាន់ទីបញ្ជាការវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨៩១ រីឯក្លឹបកំសាន្ត ត្រូវបានបិទបណ្ដោះអាសន្នរង់ចាំធ្វើនីតិវិធីជាក្រោយ៕







Post a Comment

Previous Post Next Post

Kdaily-news ads