កណ្តាល៖ ជនសង្ស័យជាមនុស្សញៀនឆ្នាំ ធ្លាប់ជាប់ពន្ធនាគារ ពីបទ គម្រាមថានឹងស្លាប់ ម្តាយឪពុក បងស្រី តែពេលចេញមកវិញ ក៏នៅតែគម្រាមថានឹងសម្លាប់ម្តាយឪពុកនិងបងស្រី ព្រមទាំងប្រើហឹង្សាដោយចេតនា កាប់បំផ្លាញផ្ទះសម្បែង ដោយប្រើកាំបឹតផ្គាក់ កណ្តៀវខ្វាងជាអាវុធ រហូតធ្វើអោយបងស្រីទ្រាំលែងបានសម្រេចចិត្តទូរសព្ទ័ប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៏ ឡោមពទ័ដោយប្រើបំពង់ទីបដងចំពាមឃាត់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង ១៥.៣០នាទី រសៀលថ្ងៃទី១០ខែតុលាឆ្នាំ២០២៤ នៅចំណុចភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៏ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាងបានប្រាប់អោយដឹងថា ÷ ជនរងគ្រោះឈ្មោះ ព្រាប លាងកេង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ មានទីលំនៅទីតាំងកើតហេតុ ត្រូវជាបងស្រី ។ ចំនែកជនសង្ស័យឈ្មោះ ព្រាប ពន្លឺ ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិឃុំកើតហេតុជាមួយគ្នា ( ជាប្អូនប្រុសបង្កើត )ដោយធ្លាប់ជាប់ពន្ធនាគារ០១ឆ្នាំពីបទគំរាមកំហែងថានឹងសម្លាប់ ឪពុកម្តាយនិងបងស្រី ។ វត្ថុតាងចាប់យករួមមាន÷ កាំបិតផ្គាក់ចំនួន០១ ដើម ផ្លែដែកដងឬស្សី - កណ្តៀវខ្វាង ចំនួន០១ដើមផ្លែដែកដងឺឈើ ។
លោកអធិការបានប្រាប់អោយដឹងបន្ថែមទៀតថា ÷
ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំហេីយតែងតែគំរាមកំហែងរកកាប់សម្លាប់ឪពុកម្ដាយនិងបងប្អូនជាញឹកញាប់។ នៅថ្ងៃកើតហេតុជនរងគ្រោះបានចេញពីរធ្វេីការត្រឡប់មកផ្ទះបានឃេីញជនសង្ស័យកំពុងតែវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបណ្ដាលឲ្យខូចខាតអស់មួយចំនួនរួចហើយជនសង្ស័យបានកាន់កាំបិតផ្គាក់និងកណ្ដៀវខ្វាងស្រែកគំរាមរកកាប់សម្លាប់ជនរងគ្រោះនិងឪពុកម្ដាយថែមទៀត ដោយទ្រាំនឹងទង្វើរបស់ជនសង្ស័យមិនបានជនរងគ្រោះក៏បានតេទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ត្រើយស្លាឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ÷ ខ្លួនពិតជាបានគំរាមកំហែងរកសម្លាប់ជនរងគ្រោះនិងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះពិតប្រាកដមែន
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
Post a Comment