ខេត្តកំពង់ចាម៖ គួរឱ្យអាសូរណាស់ ដោយស្ត្រីម្នាក់ជាកសិករបានឡើងបេះផ្លែអំពិលសម្រាប់យកទៅចិញ្ច្រាំប្រហុកទទួលទានក្នុងក្រុមគ្រួសារ ។ តែអនិច្ចាពេលឡើងបេះអំពិលនោះបែរជាបាក់បែកធ្លាក់មកដីបណ្ដាលឱ្យអុកគូទស្លាប់ភ្លាមៗមួយរំពេច។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី២២ វិច្ឆិកាឆ្នាំ២០២៤ នៅឃុំមៀន ស្រុកព្រៃឈរ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះមកពិនិត្យ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា: មុនពេលកើតហេតុស្ត្រីឈ្មោះណេត អាយុ ៥០ឆ្នាំ បានក្រោកពីព្រលឹមចេញទៅច្រូតស្រូវជាមួយនឹងប្ដីរបស់ខ្លួនលុះដល់វេលាថ្ងៃត្រង់ បាននាំគ្នាដែលត្រឡប់មកផ្ទះវិញ គ្រានោះប្ដីបានឈានទៅមើលស្រែមួយទៀត ដើម្បីត្រៀមច្រូតកាត់ចំណែកប្រពន្ធវិញបានដើរមកឡើងបេះផ្លែអំពិលក្នុងគោលបំណងយកទៅចិញ្ច្រាំប្រហុកពិសា។
សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថា ករណីមនុស្សធ្លាក់ពីលើដើមអំពិលស្លាប់នៅភូមិឃ្លោយទី២ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម សពមានឈ្មោះ ឈឹម ណេត ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិឃ្លោយទី២ ឃុំមៀន ស្រុកព្រៃឈរ ។ កន្លែងកើតហេតុត្រង់ចំណុចដើមអំពិលក្នុងដីរបស់ឈ្មោះលីម អេន ភេទប្រុស អាយុ៦៥ឆ្នាំ និងមានចម្ងាយ១០ម៉ែត្រពីមុខផ្ទះរបស់ឈ្មោះកូយ សំអាង អាយុ៥៣ឆ្នាំ រស់នៅភូមិឃ្លោយទី២ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ មូលហេតុ: បាក់មែកអំពិលបណ្តាលអោយធ្លាក់មកដីអុកគូទចុកស្លាប់តែម្តង។
បុរសជាប្ដីដំបូងនឹកស្មានប្រពន្ធត្រឡប់មកផ្ទះមុនដើម្បីចម្អិនម្ហូបអាហារសម្រាប់ទទួលទាន ស្របពេលដែលកំពុងអង្គុយនៅផ្ទះគ្រានោះត្រូវបានប្រជាពលរដ្ឋក្បែរខាងរត់មកប្រាប់ថាប្រពន្ធរបស់ពូ បានធ្លាក់ពីលើដើមអំពិលទឹកស្លាប់បាត់បង់ជីវិត។ដោយទទួលបានដំណឹងនេះបុរសជាប្ដីប្រញាប់រត់ទៅក៏ឃើញប្រពន្ធដេកស្លាប់ក្រោមដើមអំពិល បង្កឲ្យមានការភ្ញាក់ផ្អើលពីអ្នកភូមិផងរបងជាមួយ។
ហេតុការណ៍នេះបង្កឲ្យមានការដឹងដល់សមត្ថកិច្ចហើយត្រូវបានលោកអធិការនគរបាលស្រុកព្រៃឈរឲ្យបង្កើត គណ:កម្មកា រចំរុះបានពិនិត្យសាកសពរួចដោយបានការអនុញ្ញាតពីឯក ឧត្តមវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងខេត្ត បន្ទាប់ពិនិត្យរួចរាល់ដឹងថាស្ត្រីនេះពិតជាស្លាប់ធ្លាក់ពីលើដើមអំពិលកម្ពស់ជាង៥ម៉ែត្រមែន។បន្ទាប់មកគណៈកម្មការបានប្រគល់សពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
Post a Comment