(មណ្ឌលគិរី)៖ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកែវសីមា បានប្រារព្ធពិធីបើការដ្ឋានសាងសង់ផ្លូវបេតុងអាមេ មុខទីប្រជំជនផ្សារកែវសីមាប្រវែង៤៣៤ ម៉ែត្រ ទទឹងខ្នង ៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ២០២៤ចំណាយថវិកាអភិវឌ្ឍន៍របស់ស្រុកប្រចាំឆ្នាំ២០២៤សរុបចំនួន ៤៤៨,៣៩២,០០០រៀល(បួនសែសឹបប្រាំបីលានបីរយកៅសឹបពីពាន់រៀលគត់)។ ពិធីនោះប្រព្រឹតទៅ ក្រោមអធិបតីភាព លោក ខឹម ចាន់ផល ប្រធានក្រុមប្រឹក្សាស្រុក លោក សាន គឹមអ៊ាប អភិបាល នៃគណះអភិបាលស្រុកកែវសីមា ដោយមានការអញ្ជើញចូលរួម លោក លោកស្រីអភិបាលរង លោកអធិការ លោកមេបញ្ជាការទាំងពីរ លោក លោកស្រីនាយករងរដ្ឋបាលស្រុក ការិយាល័យចំណុះ ការិយាល័យជំនាញ លោកមេឃុំ លោកនាយប៉ុស្តិ៍ច្រកទ្វាទ្វេភាគីឡាប៉ាខេ លោកនាយប៉ុស្តិ៍ការពារព្រំដែនគោក លោកមេភូមិ និងបងប្អូនប្រជាពលរដ្ឋ។ ថ្លែងក្នុងពិធីនោះលោក សាន គឹមអ៊ាប អភិបាលនៃគណៈអភិបាលស្រុកបានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលនៅទីនោះ សូមមេតាចូលរួមជួយថែរក្សារទាំងអស់គ្នាព្រោះផ្លូវបេតុង១ខ្សែនេះ វាបានបញ្ហាញនៅផលប្រយោជន៍យ៉ាងសំខាន់ ក្នុងការ កែលម្អ សោភ័ណភាព មុខផ្សារ ជាពិសេស វាបាន បង្កភាពងាយស្រួល ដល់ការលំហាត់ប្រាណ របស់បងប្អូននៅជុំវិញទីនេះ ផងដែរ។ក្នុងនោះលោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា" សូមធ្វើការហាមជាដាច់ខាតចំពោះបងប្អូនអាជីវករ មិនឲ្យដាក់ឆ័ត្រលក់នៅលើផ្លូវបេតុងនេះជាដាច់ខាត៕
Post a Comment